ថ្មីចែស! បុរសម្នាក់នេះ ឡាយលក់ទុរេនទាំងយប់ រកតែកន្លែងកប់ខ្មោច រហូតដល់សមត្ថកិច្ចតាមចាប់ខ្លួន

//s5.kh1.co/25/25b342e5c473c3efb31818012a7c3e78051285fd.png
សង្គម

 ២២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ឈ្មោះថា Elvin Xie អាយុ២៩ឆ្នាំ បានឡាយលក់ផ្លែទុរេនពេលយប់នៅកន្លែងកប់ខ្មោច តែឥឡូវត្រូវសមត្ថកិច្ចតាមចាប់ខ្លួន

សិង្ហបុរី៖ ជាការពិតណាស់ បច្ចុប្បន្ននេះ អ្នកលក់ដូរមួយចំនួនធំបានចាប់យកវិស័យអនឡាញជាមធ្យោបាយសម្រាប់ផ្សព្វផ្សាយ និងដាក់លក់ទំនិញរបស់ខ្លួន ដូចជាការឡាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុកជាដើម។ ប៉ុន្ដែទន្ទឹមនឹងនេះ គេត្រូវរិះរកវិធីសាស្រ្ដ ឬ គំនិតថ្មីៗនិងប្លែកៗ ដើម្បីទាក់ទាញអ្នកទស្សនាឲ្យបានច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បុរសម្នាក់ឈ្មោះថា Elvin Xie អាយុ២៩ឆ្នាំ បានគិតឃើញនូវគំនិតថ្មីមួយ និងស្ទើរតែគ្មានអ្នកធ្វើដូចក៏ថាបាន ដែលកាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅនេះ រូបលោកបានឡាយផ្ទាល់នៅវេលាម៉ោងប្រហែល៩:៣០យប់ លើបណ្ដាញសង្គមហ្វេសប៊ុក នៅឯទីបញ្ចុះសព Choa Chu Kang ប្រទេសសិង្ហបុរី។ ហើយពេលកំពុងឡាយ គេឃើញថា លោក Elvin Xie បានទាញម៉ាស់ដែលគាត់កំពុងពាក់ចេញ ដើម្បីអំពាវនាវលក់ទុរេនចំនួន១០ផ្លែ ក្នុងតម្លៃ៦០០ដុល្លារសិង្ហបុរី (៤៣០ដុល្លារអាមេរិក)។

វីដេអូដំបូងរបស់លោក Elvin Xie ទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំង និងមានអ្នកចូលទស្សនារហូតដល់ទៅជាង៥៨,០០០ដងឯណោះ ហើយបើទោះបីជាមានប្រិយមិត្ដខ្លះរិះគន់នៅលើវីដេអូនោះយ៉ាងណាក្ដី ក៏លោកនៅតែរុករកទីតាំងដ៏គួរឲ្យខ្លាចផ្សេងៗថែមទៀតផង។ តួយ៉ាងនៅថ្ងៃទី២១ ខែមិថុនាដដែល លោកបានធ្វើការឡាយផ្ទាល់នៅកន្លែងថ្មីមួយ ស្ថិតនៅ East Coast Park's Amber Beacon Tower ដែលជាកន្លែងធ្លាប់មានអំពើឃាតកម្មកើតឡើងក្នុងឆ្នាំ១៩៩០។

យ៉ាងណាមិញ លោក Elvin Xie ពេលនេះត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនហើយ ព្រោះចាប់តាំងពីមានវិបត្ដិជំងឺកូវីដ-១៩មក នៅទីបញ្ចុះសព Choa Chu Kang មិនអនុញ្ញាតឲ្យមានអ្នកចូលជាសាធារណៈឡើយ លើកលែងតែមានពិធីបុណ្យសពប៉ុណ្ណោះ។ ម៉្យាងវិញទៀត ការលក់អាហារជាសាធារណៈ លុះត្រាតែទទួលបានការអនុញ្ញាតពីទីភ្នាក់ងារម្ហូបអាហាររបស់សិង្ហបុរីផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Elvin Xie កំពុងឡាយលក់ទុរេន
លោក Elvin Xie កំពុងឡាយលក់ទុរេន
លោក Elvin Xie កំពុងឡាយលក់ទុរេន
លោក Elvin Xie កំពុងឡាយលក់ទុរេន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T