តួកគី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីលោក Fahrettin Koca បាននិយាយកាលពីថ្ងៃអាទិត្យថាករណីឆ្លងជំងឺ COVID-១៩ ថ្មីរបស់ប្រទេសតួកគីកាលពីថ្ងៃអាទិត្យបានកើនឡើងចំនួន ១,១៩២ នាក់ ហើយមនុស្សចំនួន ២៣ នាក់ទៀតបានស្លាប់ ដោយនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤.៩៥០ នាក់។ ហើយចំនួនសរុបនៃករណីឆ្លងជំងឺនេះមានចំនួន ១៨៧,៦៨៥ នាក់នៅក្នុងប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានបញ្ជាក់ថាទន្ទឹមនឹងនេះអ្នកជំងឺ ១,៤១២ នាក់បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើឲ្យចំនួនសរុបនៃករណីដែលបានជាសះស្បើយមានចំនួន ១៦០,២៤០ នាក់។
លោក Koca បាននិយាយបន្ថែមថា ការធ្វើតេស្តរកជំងឺនេះលើមនុស្សចំនួន ៤០,៤៩៦ ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ហើយចំនួននៃការធ្វើតេស្តសរុបបានឈានដល់ ២,៩៤៥,២៤០ ។
លោក Koca បានកត់សម្គាល់ថាបច្ចុប្បន្នប្រទេសតួកគីកំពុងព្យាបាលអ្នកជំងឺ ៨០៣ នាក់នៅក្នុងមណ្ឌលថែទាំ ដែលក្នុងនោះមានអ្នកជំងឺចំនួន ៣២៧ នាក់ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ ប្រទេសតួកគីបានរាយការណ៍ អំពីករណី COVID-១៩ លើកដំបូងនៅក្នុងប្រទេសកាលពីថ្ងៃទី ១១ ខែមីនា។
ប្រទេសតួកគី និងចិនបានគាំទ្រគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ ។ កាលពីថ្ងៃទី ១០ ខែមេសា វេជ្ជបណ្ឌិតចិន និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានធ្វើសន្និសីទវីដេអូជាមួយសមភាគីតួកគីដើម្បីចែករំលែកបទពិសោធន៍របស់ចិនក្នុងការព្យាបាលអ្នកជំងឺ COVID-១៩ ការការពារបុគ្គលិកពេទ្យ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ