ឥណ្ឌា៖ ថ្មីៗនេះ ស្វាមួយក្បាលញៀននឹងស្រា ឈ្មោះថា កូឡា អាយុ៦ឆ្នាំ រស់នៅក្នុងរដ្ឋ Uttar Pradesh បានចេញអុកឡុក ដោយខាំបុរសម្នាក់ស្លាប់ និងខាំឲ្យរបួស២៥០នាក់ទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលជាម្ចាស់ស្វាមួយក្បាលនេះ ជាមនុស្សរៀនអាគម និងតែងតែដាក់ស្រាឲ្យវាផឹក រហូតដល់ក្លាយជាទម្លាប់។ លុះពេលដែលម្ចាស់ស្លាប់បាត់ទៅ គ្មាននរណាម្នាក់ដាក់ស្រាឲ្យវាផឹកទៀតឡើយ ដែលជាហេតុធ្វើឲ្យវាខឹងសម្បារ និងចេញអុកឡុកពាសពេញផ្លូវ។ ហើយគោលដៅនៃការវាយប្រហាររបស់វា គឺភាគច្រើនទៅលើស្រីៗ និងក្មេងៗ ដោយវាបានប្រើចង្កូមខាំ បណ្ដាលឲ្យពួកគេទាំងនោះត្រូវដេរមុខរបួសអស់ជាច្រើនថ្នេរ។
ក្រោយពីកើតហេតុខាងលើនេះរួចមក ស្វា កូឡា ត្រូវបានគេបញ្ជូនទៅកាន់សួនសត្វមួយកន្លែង ហើយគេសង្កេតឃើញថា វាមិនត្រឹមតែជាស្វាប្រមឹកឡើយ វាថែមទាំងមិនព្រមសុីបន្លែទៀតផង។ ចំពោះបញ្ហានេះ ត្រូវបានគេជឿជាក់ថា កាលម្ចាស់របស់វានៅរស់ ប្រាកដជាឧស្សាហ៍ដាក់សាច់ឲ្យវាសុី។
យ៉ាងណាមិញ ចៀសវាងពីការវាយប្រហារផ្សេងៗ ស្វា កូឡា ត្រូវបានគេដាក់ឲ្យនៅក្នុងទ្រុងមួយដាច់ដោយឡែកពីស្វាដទៃទៀត ហើយវានឹងត្រូវរស់នៅក្នុងទ្រុងអស់មួយជីវិតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖