នាប៉ុន្មានម៉ោងមុននេះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយគណនីហ្វេសប៊ុកមួយឈ្មោះ Kao Leng ដែលជាជាងថតរូបបានបង្ហោះនូវរូបថត Pre-Wedding ប៉ុន្មានសន្លឹករបស់ត្រីកោណ ស្នេហ៍ភេទដូចគ្នាយ៉ាងស្រស់ស្អាតនៅចំណុចប្រាសាទបុរាណខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះក៏អាចនិយាយបានថាជាលើកទី១ ដែលមានស្ត្រី ០៣នាក់ ស្រលាញ់ភេទដូចគ្នា សុខចិត្តយល់ព្រមដឹកដៃគ្នាថតរូបអាពាហ៍ពិពាហ៍ ដោយមិនមានការប្រកាន់ទៅលើបញ្ហាប្តី១ ប្រពន្ធដល់ទៅ២នាក់ នោះទេ។
យ៉ាងណាមិញ ជាងថតខាងលើក៏បានឱ្យដឹងទៀតថា ស្នេហារបស់អ្នកទាំងបី មានរយៈពេល ១១ឆ្នាំ មកហើយដែលបានស្គាល់គ្នា និងស្វែងយល់ពីទឹកចិត្តគ្នាទៅវិញទៅមក។ ក្នុងនោះផងដែរទម្រាំតែពួកគេអាចឈានមកដល់ថ្ងៃនេះ គឺបានឆ្លងកាត់ឧបសគ្គអស់ជាច្រើនដែលមិនអាចនឹងបរិយាយបាននោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖