សៀមរាប៖ តារាសម្ដែងនិងជាពិធីការិនី ធ្លាប់ជាអតីត Freshie Girl ឆ្នាំ ២០១៥ កញ្ញា ណា សាឌី បច្ចុប្បន្នជាតារាស្រីមួយរូប ដែលកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន តាមរយៈទេពកោសល្យរបស់នាង ដោយសារថា ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយ ថែមទាំងមានចរិតរួសរាយរាក់ទាក់គួរឲ្យស្រលាញ់ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យើងក៏មិនរំលង ទៅលើរូបសម្រស់របស់តារារូបនេះដែរ ដោយមួយរយៈនេះ យើងឃើញថា តារារាងតូចច្រឡឹងរូបនេះ តែងតែបង្ហោះនូវរូបភាពស្អាតៗ ការតែងខ្លួន លេងម៉ូតសម្លៀកបំពាក់ថ្មីៗ ប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍ ពិសេសដងខ្លួន រាងរៅនិងពណ៌សម្បុររបស់នាង ហាក់មានការថែរក្សាបានយ៉ាងល្អ បើទោះបីជារវល់បំពេញការងារច្រើនក៏ដោយ។
ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ សាឌី បានរំលេចភាពស្រស់ស្អាតជាថ្មី ក្នុងឈុតហែលទឹក នាទឹកដីខេត្តសៀមរាប ឃើញថា ពិតជាទាក់ទាញភ្នែកអ្នកទស្សនាមិនធម្មតា ដោយក្នុងនោះ នាងបានឈរកាច់រាងបង្អួតសម្រស់ នៅក្រោម កម្ដៅថ្ងៃ ក្នុងទឹកយ៉ាងជឿជាក់ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លួចក្នាញ់មិនស្ទើរ ព្រោះថាគេកម្រឃើញ ស្រីស្អាតរូបនេះ បញ្ចេញសាច់ខ្លាំងៗបែបនេះពីមុនមកណាស់៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖