មើលសម្រស់អ្នកម្ដាយកូនមួយ Zhao Liying ផងក្រមុំល្មមៗថយចេញ!

//s5.kh1.co/0a/0a20abff462fbd6814d27ef4b172424aad2c8650.jpg
តារា & កម្សាន្ដ

 ២០-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សម្រស់​អ្នក​ម្តាយ​កូន​មួយ​Zhao Liying ធ្វើ​ឲ្យ​អ្នកគាំទ្រ​ លង់​ស្ទើតែ​គ្រប់​គ្នា បន្ទាប់​ពី​បង្ហាញ​ខ្លួន​ជាមួយរូប​រាងដ៏​តូច​ច្រលឹង សម្រស់​នៅ​តែក្មេង​ស្រស់ស្អាតមិន​ប្រែប្រួល​។

ចិន៖ កាលពី​ពេល​ថ្មី​ៗ​ទៅ​នេះ ​នៅលើ​បណ្តាញ​សង្គម​ មាន​ការ​បង្ហោះ​ចែក​រំលែក រូប​ជា​ច្រើនសន្លឹក ​របស់​តារាសម្តែង​ស្រី​កូន​មួយ Zhao Liying នៅ​ពេល​ដែល​នា​ងបាន​បង្ហាញ​ខ្លួន ​ជា​សារធារណៈលើក​ដំបូង នៅ​ក្នុង​កម្មវិធី​សម្ពោធម៉ាក​នាឡិកាមួយ ​បន្ទាប់​ពី​សម្រាលកូនប្រុស​​រួច​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ ​ភាគ​ច្រើន​កត់ស​ម្គាល់ខ្លាំង​​នោះ​គឺ​ ទៅលើវិធី​សាស្ត្រ​ក្នុង​ការ​ថែរក្សា​រាង ឲ្យ​នៅ​​តែ​ស្អាត​និង​តូច​ច្រលឹង ​របស់​តារាស្រី​រូបនេះ។ ហើយ​បើ​ក្រឡេក​ទៅមើល​ពី ​​រូប​សម្រស់​របស់​តារាស្រី​រូប​នេះវិញ ​ក៏​នៅ​តែ​ស្រស់​ស្អាត​ហាក់​មិន​មាន​ ការ​ប្រែប្រួល​ទាល់​តែសោះ។

យ៉ាងណាមិញ ​បន្ទាប់​ពី​វត្តមាន Zhao Liying បាន​បង្ហាញ​ខ្លួន ​នៅ​ក្នុង​កម្ម​វិធី​នោះ​រួ​ចហើយ ភ្លាម​ៗនោះ​ពាក្យគន្លឹះ​«ចង្កេះ​របស់ ​Zhao Liying» ក៏​បានក្លាយទៅ​ជា​ពាក្យ​ដ៏​ពេញ​និយម របស់​​អ្នក​លេងបណ្តាញ​អ៊ីន​ធឺណែត​ភាគច្រើន ​ ចូល​ទៅ​ស្វែង​រក ដែលពាក្យ​នេះ​ក៏​បាន​​ក្លាយ​ទៅ​ជា​ ប្រធាន​បទ​ដ៏​ក្តៅ​និង​ មាន​អ្នក​ចុច​ចូល​ស្វែង​រក​ច្រើន​បំផុត ​នៅ​លើប្រព័ន្ធ​​អនឡាញ​ផងដែរ៕  

Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Zhao Liying ក្នុង​កម្មវិធីសម្ពោធនាឡិកា
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T