អាល្លឺម៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍ថាកម្មករប្រហែល ៧៣០ នាក់នៅឯរោងចក្រ សត្តឃាតនៅរដ្ឋ North Rhine-Westphalia (NRW) របស់អាល្លឺម៉ង់បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យរោងចក្រផលិតសាច់វេចខ្ចប់ Toennies Group នៅ Rheda-Wiedenbrueck នៅក្នុងស្រុក Guetersloh បិទជាបណ្តោះអាសន្នកាលពីថ្ងៃពុធ។
ទន្ទឹមនឹងនេះដែរ មនុស្សប្រហែល ៧,០០០ នាក់កំពុងស្ថិតនៅដាច់ដោយឡែកពីគេនៅក្នុងតំបន់ Guetersloh ។ ចំណែកសាលារៀន និងមជ្ឈមណ្ឌលមើលថែក្មេងនឹងត្រូវបិទចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃទី ២៩ ខែមិថុនា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ WDR បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាអាជ្ញាធរស្រុក Guetersloh មានគម្រោងរៀបចំការធ្វើតេស្តចំនួន ៥,៣០០ បន្ថែមទៀតក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។ រដ្ឋ NRW បានបើកការស៊ើបអង្កេត ទៅលើប្រភពនៃការឆ្លង។
រោងចក្រ Toennies បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ឥឡូវនេះក្រុមហ៊ុននឹងយកចិត្តទុកដាក់ជាចម្បងដល់និយោជិកដែលបានឆ្លង និងនៅដាច់ដោយឡែកពីគេ។ រោងចក្រនេះក៏បានបន្ថែមផងដែរថា ការធ្វើតេស្តជាផ្លូវការត្រូវបានធ្វើឡើងនៅទីតាំងរបស់ Toennies Group ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះហើយបច្ចុប្បន្ននេះមិនមានភាពមិនប្រក្រតីនោះទេ។
នៅដើមខែឧសភានេះការផ្ទុះឡើងនៃជំងឺ COVID-១៩ ជាង ២០០ ករណីត្រូវបានគេឃើញនៅឯរោងចក្រកែច្នៃសាច់ Westfleisch នៅ Coesfeld ផងដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ