មិនធម្មតា! ៣ថ្ងៃជាប់ៗគ្នាមកនេះ ប្រទេសប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ជាង ១០០០នាក់ក្នុងមួយថ្ងៃ

//s5.kh1.co/b0/b0c48b93ea245009af2675561e218e99196737f8.png
សង្គម

 ១៩-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះ ប្រេស៊ីលគឺជាប្រទេសដែលគ្រោះខ្លាំងបំផុត ដោយសារជំងឺកូវីដ-១៩ បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាមេរិកឡាទីន

ប្រេស៊ីល៖ បច្ចុប្បន្ននេះ ប្រេស៊ីលគឺជាប្រទេសដែលគ្រោះខ្លាំងបំផុត ដោយសារជំងឺកូវីដ-១៩ បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាមេរិកឡាទីន។ ជាក់ស្ដែង រយៈពេលថ្ងៃជាប់ៗគ្នាមកនេះ ប្រទេសប្រេស៊ីលបានកត់ត្រាពីករណីស្លាប់ជាង១,០០០នាក់ក្នុងមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអាជ្ញាធរសុខាភិបាលប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ម្សិលមិញនេះ បានរាយការណ៍ថា អ្នកស្លាប់ចំនួន ១,២៣៨នាក់ និងអ្នកឆ្លងថ្មីចំនួន ២២,៧៦៥នាក់ បានកត់ត្រាក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ។ ហើយតួលេខនេះ នាំឲ្យចំនួនស្លាប់សរុបកើនដល់ ៤៧,៧៤៨នាក់ និងករណីឆ្លងសរុបកើនដល់ ៩៧៨,១៤២នាក់ ជាមួយនឹងអត្រាមរណភាពប្រមាណ ៤.៩%

គួរជម្រាបដែរថា ទីក្រុងសៅប៉ូឡូជាចំណុចផ្ទុះខ្លាំងបំផុតក្នុងប្រទេសប្រេស៊ីល ជាមួយនឹងករណីឆ្លងសរុប ១៩២,៦២៨នាក់ និងស្លាប់ ១១,៨៤៦នាក់ ហើយបន្ទាប់ទៀត គឺជាទីក្រុងរីយ៉ូ ដេ ហ្សាណេរ៉ូ មានករណីឆ្លងសរុប ៨៧,៣១៧នាក់ និងស្លាប់ ៨,៤១២នាក់ផងដែរ៕

ប្រភព៖ ទីភ្នាក់ងារព័តមាន ស៊ីនហួ

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៅទីបញ្ចុះសព
ទិដ្ឋភាពនៅទីបញ្ចុះសព
ទិដ្ឋភាពនៅទីបញ្ចុះសព
ទិដ្ឋភាពនៅទីបញ្ចុះសព
ទិដ្ឋភាពនៅទីបញ្ចុះសព
ទិដ្ឋភាពនៅទីបញ្ចុះសព
ទិដ្ឋភាពនៅទីបញ្ចុះសព
ទិដ្ឋភាពនៅទីបញ្ចុះសព
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T