ថៃ៖ គាំទ្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានដឹងថាទំនាក់ទំនងស្នេហារបស់តារាសម្ដែងប្រុស លោក Alek teeradetch និងកញ្ញា Toey Jarinporn ត្រូវដើរដល់ផ្លូវបំបែក លែងមាន ឈុតផ្អែមល្ហែមជាគូស្នេហ៍ដូចពីមុនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយនៅក្នុងនោះដែរ Alek ក៏បាននិយាយថា « យេីងមកក្លាយជាមិត្តនឹងគ្នាបាន៣ខែហេីយ សួរ ថាសោកស្តាយវេលាទេ ក៏ព្រមទទួលថាសោកស្តាយតែក៏មិនធ្លាប់ខូចចិត្តដែរ ព្រោះយេីងទាំង ២នាក់ធ្វេីល្អបំផុតហេីយ ហេីយរឿងដែលត្រលប់មកត្រូវគ្នាម្តងទៀតខ្លួនខ្ញុំក៏មិនដឹង នៅឆ្លេីយមិនបាន តែយេីងទាំង២ក៏នៅតែស្រឡាញ់គ្នា ហេីយនិយាយនិងប្រឹក្សាគ្នាគ្រប់ពេល អ្នកណាមានបញ្ហាក៏ជួយគ្នាទៅវិញទៅមក»។
ចំណែកមនុស្សដែលនិយាយថា ក្រុម Gang Furby ថា Toey ទាក់ទងតែមនុស្សហាយសូរ ដែលគ្រប់គ្នាក៏មេីលមក Toey ជាមនុស្សបែបហ្នឹង។ រឿងនេះ Alek គឺចេញមកការពារ Toey ថា «ខ្ញុំទាក់ទង Toey ខ្ញុំប្រាកដចិត្តថា Toey មិនមែនមនុស្សបែបហ្នឹងនោះទេ។ Toey ទាក់ទងអ្នកណាគឺមិនមែនមេីលឋានៈរបស់ម្នាក់នោះទេ»។
យ៉ាងណាមិញ ការត្រឡប់មកត្រូវគ្នាវិញឬយ៉ាងណា អ្នកទាំងពីរក៏មិនទាន់អាចនិយាយបាននោះទេ គ្រាន់តែអ្នកទាំងពីរនៅតែរក្សាចំណងមិត្តភាពល្អនាពេលបច្ចុប្បន្ន៕
សូមទស្សនារូបភាពខាងក្រោម៖




