ថៃ៖ ក្រោយពីរឿងរ៉ាវស្នេហារយៈពេល១៤ឆ្នាំ របស់តារាស្រីដ៏ល្បីឈ្មោះ Taew Natapohn និង អតីតមិត្តប្រុស Ton Arch បានបញ្ចប់ទៅភាគីខាងស្រី Taew Natapohn កំពុងបើកបង្ហាញទំនាក់ទំនងរបស់ខ្លួនជាមួយនឹងកម្លោះហៃសូ Nai ជាគូស្នេហ៍ថ្មីបណ្ដើរហើយៗ។ ចំណែកឯភាគីខាងប្រុស លោក Ton Arch វិញ ក៏មិននៅស្ងៀមនោះដែរ ព្រោះកាលពីពេលថ្មីៗនេះ មានការលេចឮព័ត៌មានមកថា លោកក៏កំពុងមានទំនាក់ទំនងជាមួយនឹងគូស្នេហ៍ថ្មីដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនារីដែលគេសង្ស័យថាជាគូស្នេហ៍ថ្មីរបស់លោក Ton មានឈ្មោះថា Orn Patteera ជាពិធីការិនីវិទ្យុ និងជាតារាសម្ដែងមួយរូបផងដែរ។ ក្នុងនោះ អ្នកទាំងពីរបានបង្ហោះ Story ទៅហាត់ប្រាណជាមួយគ្នា ហើយបង្ហាញភាពស្និទ្ធិស្នាល រហូតដល់ធ្វើឲ្យមានអ្នកគាំទ្រគិតថា Orn Patteera អាចនឹងជាគូ ស្នេហ៍ថ្មីរបស់លោក Ton Arch ក៏ថាបាន។
គួរបញ្ជាក់ផងដែរថា ភាគីលោក Ton Arch មិនទាន់មកចេញប្រកាសជាសាធារណៈថាបែបណានោះទេ ចំពោះពាក្យលេចឮមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Daradaily