កុំចេះតែថា មានកូនហើយបាក់សម្រស់! បង្កក់កូនយប់មិញ ពេជ្រ សូលីកា ធ្វើខ្លួនឡើងខ្ញង់

//s5.kh1.co/13/132a5e2763af6c8f1fe6a61542045d148f427002.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ តារាចម្រៀងស្រី ពេជ្រ ​សូលីកា បានធ្វើពិធីចេញខែកូនប្រុសដំបូងរបស់នាង យ៉ាងអធិកអធមតែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ កាលពីម្សិលមិញនេះ តារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា បានធ្វើពិធី ចេញខែកូនប្រុស កើតបាន ១ខែ ដោយ ទិដ្ឋភាពក្នុងពិធីទាំងមូល នាងបានរៀបចំពីធី និង​ដេគ័រយកពណ៌មាស មើលទៅពិតជាប្លែក និង ស្អាតខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ម្សិលមិញពេលព្រឹក នាងបានអញ្ជើញព្រះសង្ឃមកសូត្រមន្តលើករាសី និង សុំពរជ័យសម្រាប់គ្រួសារ ជាពិសេសកូនប្រុសតូចរបស់នាងផ្ទាល់តែម្ដង។ ក្នុងនោះដែរ ពេលល្ងាច ពេជ្រ សូលីកា ក៏បានរៀបចំពីធីជប់លៀង និង បានអញ្ជើញអ្នកជិតស្និតជាច្រើននាក់ ព្រមទាំងមានតារាល្បីៗជាច្រើនដួងផងដែរ ដែលបានចូលរួមក្នុងពិធីចេញខែកូនប្រុសនាងកាលពីយប់មិញនេះ។

ជាក់ស្ដែង ក្នុងកម្មវិធីពេលល្ងាចរបស់តារាស្រីរូបនេះ ក៏បានរៀបចំមិនចាញ់គ្នា និងកម្មវិធីពេលព្រឹកប៉ុន្មានឡើយ ដោយនាងបានដេគ័រយ៉ាងស្រស់ស្អាត មើលទៅពិតជាប្រណីតតែម្ដង។ ហើយអ្វីដែល កាន់តែចាប់អារម្មណ៍នោះ គឺរូបសម្រស់នាងកាលពីយប់មិញនេះ នៅតែស្រស់សោភា បើទោះតែទើបតែសម្រាលកូនថ្មីៗក៏ដោយ មិនតែប៉ុណ្ណោះ ពេជ្រ សូលីកា បានតុបតែងខ្លួនឡើងខ្ញង់ គួរឲ្យទាក់ទាញជាមួយឈុតពណ៌ខ្មៅ ជាពិសេស រូបរាងនាងនៅតែស្រឡូនស្អាតដដែល៕

សូមទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ សូលីកា ជាមួយស្វាមី និង កូនប្រុស
ពេជ្រ សូលីកា ជាមួយស្វាមី និង កូនប្រុស
ពេជ្រ សូលីកា ជាមួយស្វាមី និង កូនប្រុស
ពេជ្រ សូលីកា ជាមួយស្វាមី និង កូនប្រុស
ពេជ្រ សូលីកា និង ស្វាមី 
ពេជ្រ សូលីកា និង ស្វាមី 
ពេជ្រ សូលីកា និង ស្វាមី 
ពេជ្រ សូលីកា និង ស្វាមី 
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T