ហួសចិត្ត! បុរសម្នាក់ ត្រូវបានចាប់ខ្លួនពីបទដាំដើមកញ្ឆា តែបែរជាប្រាប់ប៉ូលិសថា គាត់ស្មានជាដើមឬស្សី

//s5.kh1.co/b1/b1a356493909ba561fb189b4e1075e4a4109dd38.jpg
សង្គម

 ១៧-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសវ័យ៣៨ឆ្នាំម្នាក់ ឈ្មោះថា ម៉ាត់ តាហ្សាន ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីដាំដើមកញ្ឆា នៅបរិវេណផ្ទះរបស់គាត់ ដែលគាត់ប្រាប់ប៉ូលិសថា ស្មានជាដើមឬស្សី។

ម៉ាឡេសុី៖ ថ្មីៗនេះ បុរសវ័យ៣៨ឆ្នាំម្នាក់ ឈ្មោះថា ម៉ាត់ តាហ្សាន ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីដាំដើមកញ្ឆា នៅបរិវេណផ្ទះរបស់គាត់ ដែលគាត់ប្រាប់ប៉ូលិសថា ស្មានជាដើមឬស្សី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ខាងសមត្ថកិច្ច បានចុះទៅដល់ទីតាំងផ្ទះរបស់លោក ម៉ាត់ ផ្ទាល់ និងប្រទះឃើញដើមកញ្ឆាចំនួន៤ដើម ដែលដាក់ដាំក្នុងធុងទឹក។ ហើយក្រោយពីសាកសួរបន្ថែមទៀតរួចមក ទើបលោក ម៉ាត់ បានព្រមសារភាពថា ខ្លួនពិតជាបានស្គាល់ដើមនោះថាជាដើមកញ្ឆាពិតមែន ដោយព្យាយាមថែរក្សាវាកន្លងមកនេះ ទុកសម្រាប់ប្រើប្រាស់ខ្លួនឯង។

ទន្ទឹមនឹងនេះដែរ សមត្ថកិច្ចក៏បានរកឃើញឈ្មោះរបស់លោក ម៉ាត់ នៅក្នុងឯកសារពាក់ព័ន្ធនឹងគ្រឿងញៀនពីមុនទៀតផង។

យ៉ាងណាមិញ ជុំវិញករណីខាងលើ សមត្ថកិច្ចកំពុងព្យាយាមស្វែងរកប្រភពដើមនៃកន្លែងដែលលក់ដើមកញ្ឆាផងដែរ។

គួរឲ្យដឹងដែរថា ចំពោះការដាំដើមកញ្ឆា ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ គឺជាអំពើខុសច្បាប់ក្នុងប្រទេសម៉ាឡេសុី ហើយអាចនឹងត្រូវពិន័យជាទឹកប្រាក់ចំនួន ២០,០០០រីងហ្គីតឡើងទៅ (ប្រមាណ៤,៧០០ដុល្លារ) និងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ម៉ាត់កំពុងត្រូវប៉ូលិសចាប់ខ្លួន
លោក ម៉ាត់កំពុងត្រូវប៉ូលិសចាប់ខ្លួន
ដើមកញ្ឆា ដែលរកឃើញនៅផ្ទះរបស់លោក ម៉ាត់
ដើមកញ្ឆា ដែលរកឃើញនៅផ្ទះរបស់លោក ម៉ាត់
ដើមកញ្ឆា ដែលរកឃើញនៅផ្ទះរបស់លោក ម៉ាត់
ដើមកញ្ឆា ដែលរកឃើញនៅផ្ទះរបស់លោក ម៉ាត់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T