គំរូណាស់! បុគ្គលិកស្រីម្នាក់នេះ សុខចិត្តហែលទឹកជន់លិចផ្លូវទៅធ្វើការ ព្រោះតែខ្លាចយឺតពេល (មានវីដេអូ)

//s5.kh1.co/0b/0ba49e690f6db70564907af42565a6d6495d8c42.jpg
សង្គម

 ១៧-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មាននារីម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅឯទីក្រុង Guizhou ក្នុងខេត្ត Zunyi បានហែលទឹកទៅធ្វើការ ព្រោះតែខ្លាចយឺតពេល

ចិន៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានជ្រាបខ្លះៗហើយថា ថ្មីៗនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភាគខាងត្បូងប្រទេសចិន ដែលធ្វើឲ្យផ្លូវជន់លិច និងប៉ះពាល់ជាខ្លាំងទៅដល់មធ្យោបាយធ្វើដំណើររបស់ប្រជាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ មាននារីម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅឯទីក្រុង Guizhou ក្នុងខេត្ត Zunyi ស្ទើរតែយឺតពេលទៅធ្វើការ ដោយសារតែទឹកជន់លិចផ្លូវបន្ដិចបន្ដួច។

យោងតាមវីដេអូឃ្លីបខ្លីមួយ បង្ហាញឲ្យឃើញថា នារីរូបនោះ បានដើរនៅក្នុងទឹកជន់លិចផ្លូវ ដែលមានជម្រៅមិនសូវជ្រៅប៉ុន្មានឡើយ ហើយបន្ទាប់មក នាងក៏សម្រេចចិត្តជ្រមុជហែលតែម្ដង។ 

ក្រោយពីវីដេអូ ត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួន បានឆ្ងល់ថា តើវីដេអូនោះថតឡើង ដើម្បីចង់បង្ហាញឲ្យខាងក្រុមហ៊ុនឃើញ និងផ្ដល់តំណែងថ្មី ចំពោះការព្យាយាមរបស់នាងឬយ៉ាងណា ព្រោះទឹកមិនមានជម្រៅជ្រៅ ដែលគួរឲ្យហែលឡើយ។

យ៉ាងណាមិញ មានមតិបែបលេងសើចមួយចំនួន បានលើកឡើងដែរថា មើលទៅទឹកមានសភាពកខ្វក់ ដូច្នេះនាងប្រហែលជានឹងអាចបានប្រាក់ខែបន្ថែមពីខាងក្រុមហ៊ុនផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

នារីរូបនោះកំពុងហែលទឹក
នារីរូបនោះកំពុងហែលទឹក
នារីរូបនោះ បន្ទាប់ពីហែលទឹករួច
នារីរូបនោះ បន្ទាប់ពីហែលទឹករួច
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T