ក្រោយហ្វេនសួររឿងធ្វើច្រមុះ! ស្រាប់តែ អូន ម៉ី បង្ហើបតម្លៃរហូតដល់ខ្ទង់ពាន់ ដោយសារ…(មានវីដេអូ)

//s5.kh1.co/8e/8e30aa8a7eeff1ed2b1c987abd16d209e4e17bc8.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

អៀ ម៉េងលិ មិនលាក់បាំងរឿងធ្វើច្រមុះ ព្រមទាំងនិយាយរៀបរាប់យ៉ាងបើកចំហរ ពីរឿងធ្វើច្រមុះរបស់ខ្លួនទៅកាន់ហ្វេនទៀតផង។

ភ្នំពេញ៖ កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ជាតារាស្រីវ័យក្មេង ដែលមានទាំងទេពកោសល្យ និង រូបសម្រស់ស្អាតផូរផង់ ជាពិសេស នាងក៏និយមបង្ហាញភាពស៊ិចស៊ីបញ្ចេញសាច់ខ្ចីធ្វើឲ្យហ្វេនៗចាប់អារម្មណ៍គ្រប់គ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី មួយរយៈចុងក្រោយនេះ អូន ម៉ី មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈច្រើនដូចមុនក្ដី ក៏នាងនៅតែទទួលបានប្រជាប្រិយភាព មានហ្វេនៗចង់ឃើញពីជីវិតឯកជននាងដដែល។ ក្នុងនោះដែរ បើក្រឡេកទៅមើលមុខមាត់តារាស្រីរូបនេះ ឃើញថា ពិតជាស្រស់ស្អាត មិនថា ភ្នែក ច្រមុះ ឬ ទម្រង់មុខនោះទេ។

ម្យ៉ាងវិញទៀត យើងបានដឹងថា អូន ម៉ី បានធ្វើច្រមុះឲ្យស្រួច និង បង្កើនសម្រស់ឲ្យស្រស់ស្អាតជាងមុន តែថ្មីៗនេះ នាងក៏បានបង្ហោះវីដេអូមួយ និយាយពីរឿងធ្វើច្រមុះ ក្រោយមានហ្វេនម្នាក់បានសួរទៅកាន់នាងថា តើធ្វើច្រមុះនៅណា? ហើយធ្វើច្រមុះនឹងធ្វើអស់ប៉ុន្មាន? ស្រាប់តែខណៈពេលនោះនាងបានតប ទៅកាន់ហ្វេនដោយមិនលាក់លៀមយ៉ាងដូច្នេះថា ច្រមុះនាងបានធ្វើនៅ ប្រទេសវៀតណាម ហើយអស់ជាង ៣០០០ ដុល្លារ ដោយសារ ពីមុនឡើយច្រមុះនាងធ្លាប់វះកាត់ដាក់ឆ្អឹងស្លឹកត្រចៀក មិនតែប៉ុណ្ណោះ ច្រមុះដែលធ្លាប់ធ្វើពីមកគឺខូច ទើបនាងសម្រេចចិត្តទៅកែថ្មី អីចឹងហើយបាននាងត្រូវចំណាយច្រើនដល់ទៅជាង ៣០០០ ដុល្លារយ៉ាងដូច្នេះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
 អៀ ម៉េងលិ 
 អៀ ម៉េងលិ 
វីដែអូ  អៀ ម៉េងលិ និយាយរឿងធ្វើច្រមុះ
អៀ ម៉េងលិ( ហៅអូនមី)
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T