បាងកក៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជនជាតិថៃ និងជនជាតិបរទេសប្រមាណ៣០០នាក់ បានចូលរួមធ្វើបាតុកម្មលើប្រព័ន្ធអុីនធឺណេតតាមរយៈកម្មវីធី Zoom ដើម្បីប្រឆាំងការរើសអើងជាតិសាសន៍ និងអំពាវនាវរកយុត្ដិធម៌ជូនបុរសស្បែកខ្មៅ George Floyd ដែលបានស្លាប់ដោយសារប៉ូលិសនៅរដ្ឋ Minneapolis សង្កត់.កកាលពីចុងខែមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នករៀបចំព្រឹត្តិការណ៍ ឈ្មោះ Natalie Bin Narkprasert អាយុ ២៨ឆ្នាំបាននិយាយថា៖
ខ្ញុំបានរស់នៅទ្វីបចំនួន ៣ ហើយឥឡូវនេះខ្ញុំមានមិត្តភក្តិល្អៗ ដែលមកពីសហគមន៍អាហ្វ្រិកដែលសុទ្ធសឹងជាជនជាតិអាមេរិកស្បែកខ្មៅ។
នាង Natalie បន្ដថា៖
តើអ្នកដឹងទេថា មនុស្សគ្រប់រូបមានក្តីសង្ឃឹម មនុស្សគ្រប់គ្នាមានក្តីសុបិន្ត អ្នកគ្រប់គ្នាមានឈាមក្រហម។ ហើយវាពិតជាឆ្កួត ដែលពួកគេនៅតែមានរឿងបែបនេះក្នុងឆ្នាំ ២០២០ ទៀត ដែលកាលពីឆ្នាំ ១៩៦៣ គឺជាពេលដែលលោក Martin Luther King បាននិយាយពីសេរីភាពក្នុងការបញ្ចេញមតិរបស់គាត់។
អ្នករៀបចំខាងលើបានបញ្ជាក់ទៀតថា ក្រុមពួកគេបានធ្វើការស្មឹងស្មាតរយៈពេល ៨នាទី និង ៤៦វិនាទី ដែលវាជារយៈពេលលោក Floyd ត្រូវបានគេថតនៅក្រោមជង្គង់របស់ប៉ូលិសស្បែក.ស ដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេ។
គួរជម្រាបថា ការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បានធ្វើឲ្យពលរដ្ឋអាមេរិកមួយចំនួនធំផ្ទុះកំហឹង និងបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងបញ្ឈប់ការរើសអើងជាតិសាសន៍ ពណ៌សម្បុរ។ ហើយក្រៅពីពលរដ្ឋអាមេរិក ក៏មានពលរដ្ឋនៅតាមបណ្ដាប្រទេសជាច្រើនផ្សេងទៀតជុំវិញពិភពលោក បានចូលរួមក្នុងយុទ្ធនាការ Black Lives Matter នេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖



