ភ្នំពេញ៖ ក្រៅពីអាជីពជាអ្នកសិល្បៈ តារាស្រីដ៏មានប្រជាប្រិយភាពកញ្ញា ឌួង ហ្សូរីដា ពិតជាមិនធម្មតាមែន ដោយថ្វីត្បិតតែបច្ចុប្បន្ននាងបានស្ងាត់ពីវិស័យសិល្បៈក្នុងនាមជាពិធីការិនីបន្តិចមែន ប៉ុន្តែសម្រាប់ការធ្វើជំនួញវិញ កញ្ញាពិតជាទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង មិនថាមុខជំនួញខាងលក់សម្លៀកបំពាក់ កាបូប និងគ្រឿងសម្អាង ឬការងារមនុស្សធម៌នៅក្នុងសង្គមប៉ុណ្ណោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយថ្មីៗនេះកញ្ញា ឌួង ហ្សូរីដា បានបោះទុនជាង១៥ម៉ឺនដុល្លារ ដើម្បីទិញសិទ្ធក្លាយជាម្ចាស់ហាងកាហ្វេប្រេន Tube Coffee ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កញ្ញា ឌួង ហ្សូរីដា បានប្រាប់ថាហេតុផលដែលនាងសម្រេចទិញប្រេន Tube Coffee គឺដោយសារតែអ្នកម្ដាយរបស់កញ្ញាជាប់ចិត្ត និងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងរសជាតិកាហ្វេថ្នល់ ក៏ដូចជាភេសជ្ជៈដទៃទៀតជាច្រើនមុខផងដែរដូចជា តែទឹកឃ្មុំក្រូចឆ្មា ដែលមានរសជាតិជូរអែម ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ, តែម៉ាចឆាបៃតងក្រឡុក ដែលផ្សំឡើងពីទឹកដោះគោស្រស់មានរសជាតិឆ្ងាញ់, តែទឹកដោះគោក្រហម និងតែទឹកដោះគោបៃតង, ទឹកផាសសិនស្រស់ ផ្សំចេញពីផាសសិនស្រស់ៗជាដើម។
បន្ទាប់ពីរៀចំតុបតែងហាង និងដេគ័រផ្សេងៗទៀតរួចរាល់រួចកញ្ញា ដួង ហ្សូរីដា ប្រកាសថាគ្រោងនឹងបើកសម្ពោធជាផ្លូវការនៅក្នុងខែតុលា ឬខែវិច្ឆិកា ខាងមុខនេះហើយ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តីកញ្ញាថា វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការបើកប្រេនកាហ្វេមួយនេះ ព្រោះទោះបីជាវាត្រូវបានបង្កើតឡើងដោយអ្នកជំនាញក្នុងស្រុកក៏ពិតមែន តែទម្រាំអាចទិញសិទ្ធិមកបើកផ្ដាច់មុខបាន គឺត្រូវចំណាយពេលយូរគួរសម មិនមែនឱ្យតែមានប្រាក់ គឺអាចទិញសិទ្ធិមកបើកលក់បានងាយៗនោះទេ។ នាងថា មុននឹងឈាននឹងដល់ការបើកសាខាថ្មីម្ចាស់ប្រេន Tube Coffee ផ្ទាល់ក៏បានចុះមកសិក្សាស្រាវជ្រាវមុននឹងប្រគល់សិទ្ធិឱ្យបើកហាង។
គួរឱ្យដឹងដែរថា សាខា Tube Coffee នៅក្នុងខណ្ឌឫស្សីកែវរបស់កញ្ញា ឌួង ហ្សូរីដា ដែលគ្រោងនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ គឺជាសាខាទី១២ ហើយ។ ដូច្នេះសម្រាប់ប្រិយមិត្តដែលជាហ្វេនៗរបស់ Tube Coffee និងជាហ្វេនៗរបស់កញ្ញា ឌួង ហ្សូរីដា កុំភ្លេចទៅគាំទ្រទាំងអស់គ្នាណា៎៕