កើនឡើងទៀតហើយ! ប្រទេសថៃរកឃើញករណី COVID-១៩ ថ្មីចំនួន ៧ ករណី ប៉ុន្តែគ្មានអ្នកស្លាប់ឡើយ

//s5.kh1.co/2b/2b7226906a64789fb816cb327d44be0ca4f9ac23.jpg
សង្គម

 ០៨-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-១៩ ថ្មីចំនួន ៧ ករណី និងគ្មានអ្នកស្លាប់ថ្មីទេ កាលពីថ្ងៃច័ន្ទ

ថៃ៖ រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-១៩ ថ្មីចំនួន ៧ ករណី និងគ្មានអ្នកស្លាប់ថ្មីទេ នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ហើយចំនួនអ្នកឆ្លងជំងឺនេះសរុបនៅក្នុងប្រទេសថៃកើនដល់ ៣,១១៩ នាក់ ដោយមានអ្នកស្លាប់ចំនួន ៥៨ នាក់ចាប់តាំងពីខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីថ្មីទាំងអស់ត្រូវបានរកឃើញនៅបន្ទាប់ពីការដាក់ដាច់ដោយឡែកនៅប្រទេសនេះរយៈពេលពីរសប្តាហ៍ដោយពុំមានការចម្លងនៅតាមមូលដ្ឋានទេ។

ជនជាតិថៃដែលត្រឡប់មកពីបរទេស និង ធ្វើការដាក់នៅដាច់ដោយឡែក<br>
ជនជាតិថៃដែលត្រឡប់មកពីបរទេស និង ធ្វើការដាក់នៅដាច់ដោយឡែក

លោក Taweesilp Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-១៩ របស់រដ្ឋាភិបាលបានមានប្រសាសន៍ថា ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងជំងឺ COVID-១៩ ចំនួន ៧៧ ករណីក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក ដែលអ្នកទាំងអស់នោះសុទ្ធតែទើបត្រឡប់មកពីបរទេស។

ក្នុងនោះក៏មានអ្នកជំងឺម្នាក់ទៀតផងដែរ ដែលបានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកជំងឺដែលជាសះស្បើយសរុបកើនដល់ចំនួន ២,៩៧៣ នាក់៕

ជនជាតិថៃដែលត្រឡប់មកពីបរទេស និង ធ្វើការដាក់នៅដាច់ដោយឡែក
ជនជាតិថៃដែលត្រឡប់មកពីបរទេស និង ធ្វើការដាក់នៅដាច់ដោយឡែក

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T