មន្ដ្រីបរិស្ថានម្នាក់ ត្អូញត្អែរពីភ្ញៀវទេសចរមួយចំនួនដែលមកលេងឧទ្យានជាតិគីរីរម្យថា «សំរាមដែលបងប្អូនយកមក ពួកខ្ញុំរើសមិនចេះអស់ទេ»

//s5.kh1.co/a5/a5de7811d39d6c35be98a5333652f46be8920dbf.jpg
សង្គម

 ០៨-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មន្ដ្រីបរិស្ថានម្នាក់ ត្អូញត្អែពីភ្ញៀវទេសចរណ៍មួយចំនួនដែលមកលេងឧទ្យានជាតិគីរីរម្យថា «សំរាមដែលបងប្អូនយកមកពួកខ្ញុំរើសមិនចេះអស់ទេ»

កំពង់ស្ពឺ៖ ឧទ្យានជាតិគីរីរម្យ ជាកន្លែងកម្សាន្ដបែបធម្មជាតិដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។ ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងតែទៅលេងកម្សាន្ដនៅទីនោះឥតដាច់ ហើយជាពិសេសគឺនៅចុងសប្ដាហ៍តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ មានភ្ញៀវទេសចរមួយចំនួន ហាក់ព្រងើយកន្ដើយនិងការចូលរួមតែរក្សាបរិស្ថានធម្មជាតិ ដោយការចោលសំរាមពាសវាលពាសកាល ហើយបើនិយាយឲ្យខ្លីទៅ គឺបរិភោគត្រង់ណា ចោលត្រង់នោះតែម្ដង។

ជាក់ស្ដែង មន្ដ្រីបរិស្ថានម្នាក់បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តនិងត្អូញត្អែរ តាមរយៈការបង្ហោះរូបភាពអមនិងការសរសេរថា៖

សួស្ដីព្រឹកថ្ងៃច័ន្ទ សូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួន ដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថា សំរាមដែលបងប្អូនយកមក ពួកខ្ញុំរើសមិនចេះអស់ទេ។

Someurn Kirirom

អាស្រ័យហេតុនេះ សូមភ្ញៀវទេសចរ​មេត្ដាចូលរួមគ្នាថែរក្សាបរិស្ថានធម្មជាតិរបស់យើងទាំងអស់គ្នា តាមរយៈការប្រមូលសំរាមដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ក្រោយពេលបរិភោគរួចរាល់៕

សូមទស្សនារូបភាពខាងក្រោម៖

នៅគីរីរម្យ
នៅគីរីរម្យ
នៅគីរីរម្យ
នៅគីរីរម្យ
នៅគីរីរម្យ
នៅគីរីរម្យ
នៅគីរីរម្យ
នៅគីរីរម្យ
រូបភាពដែលល់ើគណនី ហ្វេសប៊ុក  Someurn Kirirom
រូបភាពដែលល់ើគណនី ហ្វេសប៊ុក  Someurn Kirirom
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T