ទោះមានងារជាជំទាវ ហើយលុយចាយមិនខ្វះ នៅ សូនីតា សុខចិត្តហត់នឿយ រៀបចំផ្ទះបានយ៉ាងស្អាតខ្លួនឯង ដោយមិនជួលឈ្នួលឡើយ

//s5.kh1.co/6c/6c7a6d2d2adb3983b72671c4415aa0b3e1b006eb.jpg
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយមានស្វាមី ព្រមទាំងកូនរួច តារាស្រីល្បីឈ្មោះ អ្នកនាង នៅ សូនីតា កាន់តែមានភាពមមាញឹកខ្លាំង ជាពិសេស ដើរតួជាភរិយាល្អ និង ម្ដាយល្អសម្រាប់កូនផង។

ភ្នំពេញ៖ តារាស្រី នៅ សូនីតា កាន់តែមានក្ដីសុខ​ និង សុភមង្គលខ្លាំងឡើង ក្រោយមានស្វាមីល្អ និង មានកូនប្រុសតូចម្នាក់គួរឲ្យក្នាញ់។ មិនតែប៉ុណ្ណោះ នាងក៏តែងតែបង្ហាញពីជីវិតគ្រួសារ និង សកម្មភាពល្អៗឲ្យអ្នកគាំទ្របានឃើញជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ក៏តេងតែបង្ហោះសារ និង​វីដេអូចែករំលែកនៅបទពិសោធន៍ និង ដំបូន្មានល្អៗសម្រាប់ស្រ្តីមេផ្ទះទាំងឡាយ​​ ជាពិសេស ស្ត្រីដែលត្រៀមនឹងមានបុត្រក្នុងពេលឆាប់ៗជាដើម។ ក្នុងនោះដែរ នាងក៏បានដើរតួនាទី ជាភរិយាល្អ ទាំងការមើលថែទាំកូនតូច និង រៀបចំសម្អាតគេហដ្ឋាន ទាំងក្នុង និង ក្រៅផ្ទះ បានយ៉ាងស្អាត ដោយខ្លួនឯង ដោយមិនមានជួលឈ្នួលមកធ្វើងារជំនួសដៃជើងអ្វីឡើយ បើទោះបីជាអ្នកនាង មានងាយជា ជំទាវ និង លុយចាយមិនខ្វះក៏ដោយ។ ក្រៅពីរៀបចំផ្ទះសម្បែង នាងក៏ធ្វើម្ហូបឆ្ងាញ់ៗជូនគ្រួសារ ដែលជាស្នាដៃខ្លួនឯង បើទោះបីរវល់ជាមួយការងារយ៉ាងណាក៏ដោយ។

ម្យ៉ាងវិញទៀត ថ្មីៗនេះ នៅ សូនីតា បានបង្ហោះរូបពីទិដ្ឋភាព ទាំងក្នុង និង ក្រៅផ្ទះរបស់ខ្លួន ដែលបានរៀបចំសម្អាតរួច ឃើញហើយពិតជាគួរឲ្យសរសើរ ដែលនាងចេះរៀបចំបានយ៉ាងមានសណ្ដាប់ធ្នាប់ មើលទៅគួរឲ្យចង់រស់នៅ។ ជាពិសេស នាងក៏បានសរសេរសារខ្លីមួយនិយាយថា៖

ភាពស្អាតមិនមែនមានតែសំរាប់ខ្លួនឯងទេ​ ត្រូវមានសំរាប់កូន​ និង​ គ្រួសារផង​ គេថាកន្លែងណាស្អាតទេវតានឹងតាមថែរ​ កន្លែងណាមិនស្អាតនឹងជួបតែរឿងអពមង្គល កន្លះព្រឹកតែម្នាក់ឯងអោយគត់តាំងពីបើកភ្នែកមក​ គ្មានឈ្នួល​ គ្មានម៉ែដោះអីទេ​ ភាពជាម្តាយ​ និងជាប្រពន្ធមិនមែនងាយស្រួលដូចការគិតនោះឡើយ។​ បើអ្នកមិនទាន់សំរេចចិត្តនិងមិនទាន់អស់សប្បាយ បន្ថែមលើសនោះបើអាចគួរតែរកចំនូលចូលគ្រួសារផងកាន់តែពិសេសត្រូវតាំងខ្លួនធ្វើជាស្តេចស្រី​ ផ្ទះតូចផ្ទះធំមិនសំខាន់។ សំខាន់គឺ ត្រូវចេះបង្កើតសុភមង្គល​ ព្រោះគ្មានអ្នកណាមកបង្កើតក្តីសុខឲ្យយើងជាងខ្លួនឯងនោះទេ​។

សម្ដី នៅ​ សូនីតា

សូមទស្សនារូបភាពខាងក្រោម៖​

នៅ​ សូនីតា
នៅ​ សូនីតា
នៅ​ សូនីតា និង​ គ្រួសារ
នៅ​ សូនីតា និង​ គ្រួសារ
នៅ​ សូនីតា និង​ គ្រួសារ
នៅ​ សូនីតា និង​ គ្រួសារ
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្នុងផ្ទះ នៅ សូនីតា
ស្វាមី និង កូនប្រុស នៅ សូនីតា
ស្វាមី និង កូនប្រុស នៅ សូនីតា
ទិដ្ឋភាពក្រៅផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្រៅផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្រៅផ្ទះ នៅ សូនីតា
ទិដ្ឋភាពក្រៅផ្ទះ នៅ សូនីតា
នៅ សូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T