បរទេស៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិប៊ែលហ្សិកលោក Roberto Martinez លើកឡើងថា ខ្សែបម្រើឆ្នើម Kevin De Bruyne ទំនងអាចចាកចេញពីកីឡដ្ឋាន Etihad ប្រសិនបើក្លិប Manchester City មិនអាចរួចផុតពីការដាក់ពិន័យរបស់សហគមន៍បាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMan City ត្រូវបាន UEFA ព្យួរឈ្មោះ បិទមិនឲ្យចូលរួមប្រកួតព្រឹត្តិការណ៍ បាល់ទាត់អឺរ៉ុប រយៈពេល២ឆ្នាំ រួមមានក្របខណ្ឌ Champions League, Europa League និង UEFA Super Cup ជាដើម និងពិន័យជាប្រាក់ចំនួន២៥លានផោន (ឬប្រមាណ ៣១លានដុល្លារ ) បន្ទាប់ពីប្រព្រឹត្តល្មើសនឹងច្បាប់ Financial Fair Play (FFP) ដែលជាច្បាប់ “តុល្យភាពហិរញ្ញវត្ថុ”។
យ៉ាងណាមិញ ចំពោះករណីខាងលើ បើយោងតាមរបាយការណ៍របស់កាសែត AS ក្លិប Man City នឹងធ្វើការប្ដឹងឧទ្ធរណ៍ ទៅកាន់តុលាការ អាជ្ញាកណ្តាលកីឡា រយៈពេល៣ថ្ងៃ នៅសប្ដាហ៍ក្រោយនេះ ពោលចាប់តាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា។
ជាមួយគ្នានេះ លោក Martinez យល់ឃើញថា ប្រសិនបើ ការតវ៉ាក្ដីរបស់ Man City បរាជ័យ នោះតារាឆ្នើម De Bruyne អាចនឹងដើរចេញ ពីក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីអារ៉ាប់មួយនេះ។
លោក Martinez បាននិយាយប្រាប់កាសែត beIN SPORTS យ៉ាងដូច្នេះថា៖
គូររម្លឹកផងដែរថា De Bruyne បានផ្លាស់ពីទឹកដីអាល្លឺម៉ង់ មកចូលរួមជាមួយ Man City តាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ទន្ទឹមនឹងនេះ រយៈពេល៥ឆ្នាំ នៅកីឡដ្ឋាន Etihad គេជួយក្លិបយក្សអង់គ្លេស ឈ្នះពាន Premier League បាន២ដង និងពាន FA Cup ១ដង៕
ប្រភព៖ AF