អ៊ីតាលី៖ បើតាមកាសែត Football Italia បានឲ្យដឹងថាក្លិប Brescia នៅក្នុងក្របខ័ណ្ឌ Serie A បានសម្រេចបញ្ចប់កិច្ចសន្យា ខ្សែប្រយុទ្ធ Mario Balotelli ភ្លាមៗ ក្រោយកីឡាកររូបនេះមិនបានបង្ហាញខ្លួនទាល់តែសោះ ចាប់តាំងពីលីគកំពូលអ៊ីតាលី អនុញ្ញាតឲ្យចាប់ផ្ដើមសកម្មភាពហ្វឹកហាត់ឡើងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបានបន្ថែមទៀតថា ប្រធានក្លិប Brescia លោក Massimo Cellino បានផ្ញើរលិខិតឲ្យ Balotelli ដើម្បីបញ្ចប់កិច្ចសន្យា៣ឆ្នាំរបស់គេ បើទោះបីជានៅសល់កុងត្រា២ឆ្នាំទៀតក៏ដោយ។
គួររម្លឹកដែរថា កីឡាករដែលគេស្គាល់ថា SuperMario រូបនេះបានផ្ទេរមក Brescia កាលពីរដូវក្តៅឆ្នាំមុន ដោយចុះកុងត្រារយះពេល៣ឆ្នាំ។
អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Man City បានចំណាយពេល៤ឆ្នាំនៅទឹកដីបារាំង លេងឲ្យក្លិប Nice និង Marseille មុនពេលផ្លាស់មកទឹកដីអ៊ីតាលី។ យ៉ាងណាមិញ ជើងស៊ុតវ័យ២៩ឆ្នាំ បង្ហាញខ្លួនឲ្យ Brescia បានចំនួន១៩ប្រកួតនៅ Seria A ក្នុងនោះគេរកគ្រាប់បាល់បានតែ៥គ្រាប់ប៉ុណ្ណោះ។
ប្រភព៖ footballitalia