អាមេរិក៖ ថ្មីៗនេះ ក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់ ឈ្មោះ Jack Rico ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន៤ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRico បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Fullerton ដែលជាមហាវិទ្យាល័យចំណាស់ជាងគេមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ក្មេងប្រុសរូបនេះ បានចូលរៀននៅពេលមានអាយុ១១ឆ្នាំ និងចំណាយពេល២ឆ្នាំ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងទាំង៤ លើមុខវិជ្ជាចំនួន ៤ផ្សេងគ្នារួមមាន History, Human Expression, Social Behavior និង Social Science ហើយថែមទាំងទទួលបានកម្រិតពិន្ទុ GPA រហូតដល់ ៤.០ ទៀតផង។
យ៉ាងណាមិញ ដោយសារវិបត្ដិកូវីដ-១៩ បណ្ដាលឲ្យសាលារៀននានាត្រូវបិទទ្វារ នឹងធ្វើឲ្យពិធីបញ្ចប់ការសិក្សារបស់គេត្រូវលុបចោល។ តែទោះជាយ៉ាងណាក៏ដោយ គ្រួសាររបស់ Rico ក៏បានធ្វើពិធីអបអរក្រៅផ្លូវការជូនគេ កាលពីថ្ងៃពុធកន្លងទៅផងដែរ។
ដោយឡែក នារដូវស្លឹកឈើជ្រុះខាងមុខនេះ Rico គ្រោងនឹងបន្ដការសិក្សារបស់គេនៅឯសកលវិទ្យាល័យ Nevada ជាមួយនឹងអាហារូបករណ៍១០០%ទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖



