ភ្នំពេញ៖ ហ្វេនជាច្រើន ប្រហែលជានឹកសម្លេងដ៏សែនពីរោះ ក្រអួនក្រអៅ របស់តារាចម្រៀងស្រី អែនជី ហើយ ខណៈពេលនេះ នាងស្ទើរតែ លែងចូលវិស័យសិល្បៈ តែម្តង ដោយសារតែនាងរវល់នឹង របររកស៊ីខាងក្រៅ មួយខែៗ រកចំណូលមិនក្រោមម៉ឺនដុល្លារនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បច្ចុប្បន្ន តារាស្រីរូបនេះ ក៏កំពុងតែពរពោះកូនដំបូង ជាមួយនឹងស្វាមី ដែលជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់នាង ដែលចាប់ដៃគ្នាសាងជីវិតគ្រួសាររួមគ្នា អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ហើយអ្វីដែលគេកាន់តែចាប់អារម្មណ៍ជាងនេះ បើទោះបី អ្នកនាង អែនជី កំពុងតែមានទម្ងន់ ឬរៀបការយូរឆ្នាំក៏ដោយ ក៏មិនបានធ្វើឲ្យស្នេហារបស់អ្នកនាង និងស្វាមី មានការប្រែប្រួលទៅណានោះដែរ មានតែស្រលាញ់គ្នាលើសដើម ជាមួយនឹង ការមើលថែ បីបាច់ បារម្ភជាងមុនទៅទៀត។
ទង្វើបែបនេះ បានធ្វើឲ្យមនុស្សភាគច្រើន មានការច្រណែន និងសរសើរ ទៅកាន់ អ្នកនាង អែន ជី ដែលបានស្វាមីល្អយ៉ាងនេះ ដែលស្រលាញ់ ដូចថ្ងៃដែលចាប់ផ្តើម យ៉ាងដូច្នោះដែរ ហើយពួកគេ ក៏សូមជូនពរឲ្យស្នេហា អ្នកនាង សមប្រកប មានក្តីសុខ សុភមង្គល បែបនេះរហូតទៅ៕