អាមេរិក៖ កាលពីមួយសប្ដាហ៍កន្លងទៅនេះ មានរឿងចម្រូងចម្រាសជាច្រើនដែលបានកើតមានឡើង បន្ទាប់ពីការស្លាប់របស់លោក George Floyd ក្រោមស្នាដៃនគរបាល ដែលធ្វើឲ្យមានការផ្ទុះការតវ៉ាយ៉ាងអនាធិបតេយ្យទូទាំងប្រទេសអាមេរិកដើម្បីស្វែងរកយុត្តិធម៌។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងដែលគួរឲ្យសោកស្ដាយបំផុតកំឡុងពេលមានបាតុកម្មនោះកើតឡើង ក៏មានជនឆ្លៀតឱកាសមួយចំនួនធំយកពេលចលាចលនេះមកលួចទ្រព្យសម្បត្តិរបស់ហាងល្បីៗជាច្រើន ដែលក្នុងនោះមានទាំងអ្នកលួច iPhone ពីហាង Apple Store ជាច្រើនកន្លែងផងដែរ ដែលការប្រព្រឹត្តនេះហាក់បីដូចជាប្លន់ទាំងកំរោល។
មានរូបភាពតំណាងខាងក្រោម៖
ទោះបីជាការលួចយកនោះបានដោយជោគជ័យក៏ពិតមែន ក៏ Apple មិនបណ្ដោយឲ្យអំពើគ្មានសីលធម៌នេះកើតឡើងដោយស្រួលៗនោះដែរ ថ្វីត្បិតក្រុមជនទុច្ចរិតនោះលួចបាន iPhone ជាច្រើនគ្រឿង ប៉ុន្តែវានិងមិនអាចប្រើប្រាស់បាននោះទេ ដោយក្រុមហ៊ុន Apple ចាក់សោរជាប់ព្រមទាំងធ្វើការព្រមានមកវិញយ៉ាងខ្លាំងៗទៀតផង។
ក្នុងនោះ អ្នកដែលលួច iPhone ពីហាង Apple Store នឹងទទួលបានសារមួយថា៖ “This device has been disabled and is being tracked. Local authorities will be alerted.” ដែលប្រែជាភាសាខ្មែរយើងថា «iPhone នេះត្រូវបានបិទមិនឱ្យប្រើកើតទេ ហើយកំពុងតែត្រូវតាមដាន ដោយអាជ្ញាធរក្នុងតំបន់នឹងអាចដឹង»។
គួរបញ្ជាក់ដែរថា ជនឆ្លៀតឱកាសជាច្រើនត្រូវបានគេថតបាន កំពុងតែធ្វើការលួចប្លន់ហាងល្បីៗជាច្រើននៅសហរដ្ឋអាមេរិក ហើយការលួចប្លន់នោះមិនមែនដើម្បីហូបចុកនោះទេ ផ្ទុយទៅវិញជនអគតិទាំងនោះធ្វើការលួចប្លន់របស់ថ្លៃៗ ប្រណិតហាក់ដូចជាយកទៅឡូយឆាយទៅវិញ៕