ឡាវ៖ អ្នកជំងឺ COVID-១៩ ចំនួន ២ នាក់​ទៀត​បាន​ជា​សះ​ស្បើយ នៅ​សល់តែម្នាក់ទៀតប៉ុណ្ណោះ

//s5.kh1.co/e2/e2bc604a15315a82fd5a3f21c09d384f06c8e684.jpg
សង្គម

 ០៤-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកជំងឺ COVID-១៩ ពីរនាក់ទៀត ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ Mittaphab នៅទីក្រុងវៀងចន្ទន៍

ឡាវ៖ អ្នកជំងឺ COVID-១៩ ពីរនាក់ទៀតត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ Mittaphab នៅទីក្រុងវៀងចន្ទន៍ ខណៈមាននៅសល់តែអ្នកជំងឺម្នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាលបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យ ជំងឺ COVID-១៩ បានប្រកាសថាករណីទី ១០ និងករណីទី ១៧ ត្រូវបានត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យបន្ទាប់ពីការធ្វើតេស្ត បង្ហាញលទ្ធផលអវិជ្ជមានជាប់គ្នាពីរដង។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះអ្នកជម្ងឺ COVID-១៩ សរុបចំនួន ១៨ នាក់ត្រូវបានអនុញ្ញាតអោយចេញ​ពីមន្ទីរពេទ្យ Mittaphab និងមន្ទីរពេទ្យ Luang Prabang Provincial ។

អ្នកជំងឺ COVID-១៩ ចំនួន ២ នាក់ដែលបានជាសះស្បើយ និង ក្រុមគ្រូពេទ្យ<br>
អ្នកជំងឺ COVID-១៩ ចំនួន ២ នាក់ដែលបានជាសះស្បើយ និង ក្រុមគ្រូពេទ្យ

គិតត្រឹមថ្ងៃនេះប្រទេសឡាវ បានអនុវត្តការធ្វើតេស្តទៅលើមនុស្សសរុបចំនួន ៦,៩២៨ នាក់ ហើយបានរកឃើញ​អ្នកមានឆ្លងជម្ងឺ COVID-១៩ តែ ១៩ ករណីប៉ុណ្ណោះ។

ជាការកត់សម្គាល់ រយៈពេល ៥២ ថ្ងៃជាប់ៗគ្នាហើយដែលប្រទេសឡាវមិនបានមានករណីឆ្លងថ្មីនៃជម្ងឺ COVID-១៩ ដោយសារ​មូលហេតុនៃវិធានការណ៍ដំបូងរបស់រដ្ឋាភិបាលឡាវ។ ទន្ទឹមនឹងនេះដែរប្រទេសឡាវបាន​ចាប់ផ្តើម​បន្ធូរ​បន្ថយ​​វិធានការបិទទ្វារ និងអនុញ្ញាតឱ្យមានវិស័យ ជាច្រើនបើកដំណើរការឡើងវិញនៅពេលដែលប្រទេស​ផ្លាស់ប្តូរ​ទៅរកភាពប្រក្រតីថ្មី៕

ប្រភព៖ The Laotian Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T