ករណីថ្មីនៅតែមាន! ប្រេស៊ីលមានករណីឆ្លងវីរុស​កូវីដ១៩​ ថ្មី​ចំនួន​ ២៨,៦៣៣ ករណី​ គិតត្រឹមថ្ងៃពុធ

//s5.kh1.co/19/19b9beb860117b5f2e0ee7201f89c652d4333298.jpg
សង្គម

 ០៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលប្រេស៊ីលបានបង្ហាញទិន្នន័យថ្មីនៃវីរុសកូវីដ-១៩ កាលពីថ្ងៃពុធនេះ ដោយអ្នកស្លាប់កាលពីថ្ងៃពុធមាន ១,៣៤៩ នាក់និងករណីឆ្លងថ្មីមានចំនួន ២៨,៦៣៣ ករណី។

ប្រទេសប្រេស៊ីល៖ ក្រសួងសុខាភិបាលនៅក្នុងប្រទេសប្រេស៊ីលបានបង្ហាញទិន្នន័យថ្មីនៃវីរុស កូវីដ-១៩ កាលពីថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់កាលពីថ្ងៃពុធមានចំនួន ១,៣៤៩ នាក់ និងករណីឆ្លងថ្មីមានចំនួន ២៨,៦៣៣ ករណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យកត់សម្គាល់ គិតត្រឹមពេលនេះចំនួនអ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ នៅប្រទេសប្រេស៊ីលមានចំនួន ៣២,៥៤៨ នាក់ និងឆ្លងសរុបចំនួន ៥៨៤,០១៦ ករណី។

គួរបញ្ជាក់ផងដែរថា ចំពោះទិន្នន័យទូទាំងសកលលោកវិញ គិតត្រឹមពេលនេះគឺមានអ្នកឆ្លងសរុប ៦.២៩ លានករណី និងបាត់បង់ជីវិតចំនួន ៣៨ ម៉ឺននាក់ផងដែរ៕

ប្រេស៊ីល
ប្រេស៊ីល
ប្រេស៊ីល
ប្រេស៊ីល

ប្រភពReuters

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T