ម្ចាស់​ខ្សែ​​ក្រវ៉ាត់​​ពិភព​​លោក ​Floyd ​នឹង​​ចំណាយ​​​​​លុយ​​ទាំង​​ស្រុង​​​លើ​ពិធី​បុណ្យ​​សព​របស់បុរសស្បែកខ្មៅ​

//s5.kh1.co/fd/fd36fc3738116779167859f53b8b71094e21ba4e.jpg
សង្គម

 ០៣-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អតីតអ្នកប្រដាល់ដែលឈ្នះខ្សែក្រវ៉ាត់ពិភពលោក ៥ ស្ថាប័នធំៗ Floyd Mayweather នឹងចំណាយលុយ​ជួយចេញ​ថ្លៃ​ពិធី​បុណ្យ​សពរបស់ George Floyd

អាមេរិក៖ អតីតអ្នកប្រដាល់ដែលឈ្នះខ្សែក្រវ៉ាត់ពិភពលោក ៥ ស្ថាប័នធំៗ Floyd Mayweather នឹងចំណាយលុយជួយចេញថ្លៃពិធីបុណ្យសពរបស់ George Floyd ដែលជាជនជាតិអាមេរិកកាត់​អាហ្វ្រិក​បានស្លាប់ដោយសារតែប៉ូលីសម្នាក់យកជើងសង្កត់កនៅ Minneapolis កាលពីសប្តាហ៍​មុន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនី Twitter Mayweather Promotions បាន Tweet លើ Twitter បញ្ជាក់ថា អតីតអ្នកប្រដាល់ Floyd Mayweather នឹងរ៉ាប់រងថ្លៃបុណ្យសពរបស់ George Floyd នៅ Houston, ទីកន្លែងកំណើតរបស់ George Floyd, Minnesota និង Charlotte ជាទីតាំងទាំង ៤ ដែលនឹងប្រារព្ធពិធីបុណ្យសពរបស់ George Floyd

Floyd Mayweather
Floyd Mayweather
George Floyd
George Floyd

ប្រភពHypebeast

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T