ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ តម្លៃលក់រាយនៃប្រេងឥន្ធនៈនៅតាមស្ថានីយក្នុងប្រទេសកម្ពុជានឹងមានការកំណត់ថ្មីចាប់ពីថ្ងៃទី០១ ដល់ទី ១៥ ខែមិថុនានេះ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,៧០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ២,៥០០រៀល ក្នុងមួយលីត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា បើតាមសេចក្ដីជូនដំណឹងខាងលើ ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្ដរជាតិ មកគណនាដូចដែលមានក្នុងសេចក្ដីប្រកាសនោះប៉ុណ្ណោះ។
អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្ដាជ្រាបជាព័ត៌មាន ហើយគ្រប់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ត្រូវប្រតិបត្ដិតាមជាចាំបាច់៕
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖