កម្សាន្ត៖ ដូចដែលបានប្រិយមិត្តបានជ្រាបមកហើយថា បច្ចុប្បន្ននេះ ភីហ្សា គឺជាអាហារមួយប្រភេទ ដែលមានភាពល្បីល្បាញទូទាំងពិភពលោក ព្រមទាំងទទួលបានការគាំទ្រពីមនុស្សជាច្រីន មិនថាក្មេងចាស់ប្រុសស្រីនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អាហារប្រភេទនេះ ភាគច្រើន មានលក់នៅតាមហាងទំនើប ថែមទាំងមានតម្លៃថ្លៃជាងចំណីអាហារធម្មតា ទៀតផង ដែលធ្វើឲ្យមនុស្សមួយចំនួន ដែលមានបំណងចង់ទទួលទាន ពិតជាមានផលលំបាក ផងដែរ។ ប៉ុន្តែ ម្ដងនេះលែងពិបាកទៀតហើយ បើអ្នកទាំងអស់គ្នា អាចរៀនធ្វើភីហ្សាតាមវិធីងាយៗខាងក្រោមនេះ នោះអ្នកនឹងទទួលបាន ភីហ្សាដ៏ឈ្ងុយឆ្ងាញ់ ថែមទាំងចំណាយលុយតិចទៀតផង។
របៀបធ្វើ៖
ជាដំបូង យើងអាចចាប់ផ្ដើមពីការធ្វើទឹកជ្រលក់ យកខ្ទឹមស ២ ទៅ ៣ កំពឹស មកចិញ្ច្រាំឲ្យល្អិត បន្ទាប់មកយកខ្ទឹមបារាំង មកចិតជាដុំតូចៗដូចជា ខ្ទឹមស ផងដែរ។ បន្តមកទៀត យកខ្ទះមកដាក់ប្រេងឆា បន្ទាប់មកដាក់ ខ្ទឹមស និង ខ្ទឹមបារាំង ដែលបានចិញ្រ្ចាំជាដុំតូចៗចូលទៅក្នុងខ្ទះ រួចកូរឲ្យរាងឆ្អិនបន្តិច សឹមដាក់ទឹកប៉េងប៉ោះចូលទៅក្នុងខ្ទះ រួចដាក់គ្រឿងដើម្បីឲ្យមានរសជាតិល្មម រួចកូរឲ្យរាងស្ងួតទឹកជាការស្រេច។
បន្ទាប់មកទៀត ចាប់ផ្ដើមពីរបៀបធ្វើម្សៅនំវិញម្ដង ជាដំបូងដាក់ទឹកក្នុងចំណុះល្មម ព្រមទាំងដាក់ស្ករបន្តិច រួមទាំងដាក់មេ រួចកូរវាឲ្យសព្វ បន្ទាប់មក យកទឹកនេះទៅលាយជាមួយនឹងម្សៅ ដើម្បីធ្វើជាសាច់នំ រួចកូរច្របាច់ឲ្យសព្វ បន្ទាប់មកទៀត យកម្សៅនេះទៅ ដាក់លើចានឬបន្ទះរាងមូល ច្របាច់ឲ្យសំប៉ែតពេញចាន ហើយទុកចោលរយៈពេល ១០ នាទី។
ខណៈនេះដែរ យើងអាចចាប់ផ្ដើម ទៅលើបន្លែ នឹងសាច់ដែលត្រូវដាក់លើភីហ្សា ដែលនៅក្នុងនោះដែរ យើងអាចជ្រើសរើស ដូចជា ម្ទេសប្លោក សាច់ក្រក និង ផ្សិត បន្ទាប់ចិតពួកវាជា ដុំតូចៗ ដើម្បីយកមកតម្រៀបគ្នានៅលើភីហ្សាផងដែរ។
ចុងក្រោយ បន្ទាប់ទុកម្សៅរយៈពេល ១០ នាទីហើយ យកទឹកជ្រលក់ដែលបានធ្វើមុននេះ មកប៉ាតពាសពេញសាច់ម្សៅទាំងអស់ បន្ទាប់មក ដាក់ឈីស (Cheese) ដែលបានឈូសហើយពីលើទឹកជ្រលក់នោះ រួចយក សាច់ក្រក ផ្សិត ម្ទេសប្លោក ដែលបានចិតជាចំណិតតូចៗ មករៀបពីលើ យ៉ាងមានរបៀប បន្ទាប់មក យកវាទៅក្នុងដាក់ក្នុងម៉ាស៊ីនដុតនំ ក្នុងរយៈពេល ១២ នាទី ជាការស្រេច៕
បើចង់ជ្រាបពីរបៀបធ្វើភីហ្សាយ៉ាងលម្អិត សូមទស្សនារូបភាពខាងក្រោម៖