សិង្ហបុរី៖ យោងតាមក្រសួងសុខាភិបាលសិង្ហបុរី (MOH) នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ៦១១ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនសរុបកើនដល់ ៣៣,៨៦០ករណី ខណៈអ្នកស្លាប់នៅត្រឹម ២៣នាក់ដដែល។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងចំណោមករណីថ្មីៗនៅថ្ងៃនេះ មានត្រឹម៣ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។ ចំណែកករណីផ្សេងៗទៀត ភាគច្រើនជាពលករកាន់ប័ណ្ណបម្រើការងាររយៈពេលវែង ដែលស្ថិតក្នុងកន្លែងស្នាក់នៅសម្រាប់ពលករបរទេស។
គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅនេះ អាជ្ញាធរសិង្ហបុរីបានធ្វើតេស្ដបុគ្គលិករបស់សាលាមត្ដេយ្យចំនួន ៣៣,១០០នាក់ មុនពេលបើកដំណើរការថ្នាក់រៀនឡើងវិញ។ ហើយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មានបុគ្គលិកចំនួន១៣នាក់ក៏បានធ្វើតេស្ដផងដែរ ដោយលទ្ធផលចេញមកគឺវិជ្ជមាន៕
សូមទស្សនារូបភាពខាងក្រោម៖