ថៃ៖ កោះ​ឡាន​​របស់​​ក្រុង​​ Pattaya​ រំពឹង​ថា​នឹង​បើក​ដំណើរ​ការ​វិញ​​នៅ​ខែ​​មិថុនា​​ខាង​មុខ

//s5.kh1.co/92/920a35ecdb252669ea988fdec908876ad36280f4.png
សង្គម

 ២៩-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កោះឡានត្រូវបានគេរំពឹងថានឹងបើកដំណើរការវិញនៅខែមិថុនាបន្ទាប់ពីត្រូវបានបិទជាសាធារណៈអស់រយៈពេល ២ ខែ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩

ថៃ៖ កោះទេសចរណ៍ដ៏ពេញនិយមនៃកោះឡានត្រូវបានគេរំពឹងថា នឹងបើកដំណើរការវិញនៅខែមិថុនា បន្ទាប់ពី​ត្រូវបានបិទជាសាធារណៈអស់រយៈពេល ២ ខែដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អភិបាលក្រុង Pattaya លោក Sonthaya Khunpluem បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈ​កម្មាធិការសហគមន៍ និងអាជ្ញាធរនៅកោះឡានបានពិភាក្សាបើកកោះនេះឡើងវិញដល់ភ្ញៀវទេសចរ ដែលជា​ផ្នែកមួយនៃការបន្ធូរបន្ថយការចាក់សោរនៅដំណាក់កាលទីបី។

អ្នកស្រុកនៅតំបន់កោះឡានបានយល់ព្រមបិទកោះឡានដែលជាផ្នែកមួយនៃតំបន់ Na Klua ក្នុងស្រុក Bang Lamung នៃខេត្ត Chon Buri ។ ហើយប្រតិបត្តិករអាជីវកម្មភាគច្រើនបានសហការជាមួយ អាជ្ញាធរ។

កោះឡាន, Pattaya
កោះឡាន, Pattaya

អ្នកខាងក្រៅមិនត្រូវបានអនុញ្ញាតឱ្យទៅលេងកោះនោះទេ ហើយអ្នកស្រុកក្នុងតំបន់នោះក៏ត្រូវបានរារាំង មិនឱ្យ​ចាកចេញ និងត្រឡប់មកតំបន់វិញដែរ។

នៅថ្ងៃទី ១ ខែឧសភា គណៈកម្មាធិការសហគមន៍បានយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងដោយអនុញ្ញាតឱ្យ អ្នក​ស្រុក​ចាកចេញ និងវិលត្រឡប់ចូលវិញបាន។ ភ្ញៀវទេសចរនៅតែត្រូវបានហាមឃាត់។

លោក Sonthaya បាននិយាយថា គណៈកម្មាធិការសហគមន៍បានស្នើឱ្យមានវិធានការណ៍ដើម្បី ទប់ទល់នឹងជំងឺ COVID-១៩ បន្ទាប់ពីការបិទទ្វារត្រូវបានបន្ធូរបន្ថយ។ ទីក្រុង Pattaya នឹងបញ្ជូនសំណើរបស់គណៈកម្មាធិការ ទៅឱ្យគណៈគ្រប់គ្រងជំងឺឆ្លងខេត្ត Chon Buri ដើម្បី សុំការយល់ព្រម។ លោកអភិបាលក្រុងបាននិយាយបន្ថែមថា កោះឡានត្រូវបានគេរំពឹងថា នឹងបើកដំណើរការឡើងវិញនៅខែមិថុនា។

កោះឡាន, Pattaya
កោះឡាន, Pattaya

មន្រ្តីទីក្រុង Pattaya នឹងប្រមូលទស្សនៈរបស់ប្រជាជន និងអាជីវករក្នុងតំបន់ក្នុងការសម្រេចចិត្តលើកាលបរិច្ឆេទ ដែលបន្ទាប់មកនឹងត្រូវបានស្នើទៅក្រុមប្រឹក្សាខេត្តដែលដឹកនាំដោយអភិបាលខេត្ត Chon Buri ៕

លោក Sonthaya Khunpluem អភិបាលក្រុង Pattaya
លោក Sonthaya Khunpluem អភិបាលក្រុង Pattaya

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T