ចិន៖ ថ្មីៗនេះ បុរសចំណាស់ម្នាក់ អាយុ៦៨ឆ្នាំ មិនបញ្ចេញអត្តសញ្ញាណ បានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យមួយកន្លែង នៅទីក្រុង Xiangyang បន្ទាប់ពីជាប់ចង្កឹះក្នុងពោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់វេជ្ជបណ្ឌិតម្នាក់ បានប្រាប់ប្រភពសារព័ត៌មានឲ្យដឹងថា បុរសចំណាស់រូបនោះ បានសម្រេចចិត្តមកមន្ទីរពេទ្យ បន្ទាប់ពីមានអាការឈឺពោះធ្ងន់ធ្ងរ។ ហើយគ្រូពេទ្យក៏បានរៀបចំការស្កេន ទើបឃើញថា មានចង្កឹះប្រវែងប្រមាណ១០អុីញនៅក្នុងពោះ។
ហើយបុរសចំណាស់ក៏បានសារភាពប្រាប់ខាងមន្ទីរពេទ្យថា រូបគាត់ផ្ទាល់ បានយកចង្កឹះទៅរុកចូលក្នុងរន្ធគូទ ដើម្បីឆែកមើលឬសដូងបាត តែមិនប្រយ័ត្នក៏បណ្ដាលឲ្យលិបចូលបាត់ទៅ។
យ៉ាងណាមិញ ខាងវេជ្ជបណ្ឌិត បានវះកាត់យកចង្កឹះនោះចេញដោយសុវត្ថិភាព និងចំណាយពេលមិនយូរឡើយ។ ចំណែកឯបុរសចំណាស់វិញ ក៏ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញក្នុងថ្ងៃដដែលផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖