តូក្យូ៖ ក្រុមវេជ្ជសាស្ត្រជប៉ុនបាននិយាយថា ក្មេងៗដែលមានអាយុក្រោម ២ ឆ្នាំមិនគួរពាក់ម៉ាសទេ ព្រោះពួកគេអាចពិបាកដកដង្ហើម និងបង្កើនហានិភ័យនៃការស្លាក់ ដែលនេះជាការអះអាងរបស់ក្រុមវេជ្ជសាស្រ្តប្រទេសជប៉ុន ក្នុងអំឡុងពេលដែលអំពាវនាវជាបន្ទាន់ដល់ឪពុកម្តាយ នៅពេលដែលប្រទេសនេះបើកទ្វារឡើងជាថ្មីម្តងទៀតបន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូអាបេ បានលើកឡើងពីភាពអាសន្នសម្រាប់ទីក្រុងតូក្យូ និងតំបន់ចំនួន បួនដែលនៅសល់កាលពីថ្ងៃចន្ទ បន្ទាប់ពីចំនួននៃការឆ្លងបានធ្លាក់ចុះនៅទូទាំងប្រទេសជប៉ុន ប៉ុន្តែបានព្រមានថាវាអាចកើតឡើងវិញប្រសិនបើវីរុសចាប់ផ្តើមរីករាលដាលម្តងទៀត។
ដើម្បីការពារការរីករាលដាលនៃវីរុស អ្នកជំនាញផ្នែកសុខភាពនៅទូទាំងពិភពលោកបានណែនាំឱ្យប្រជាជនពាក់ម៉ាសនៅពេលដែលពិបាករក្សាគម្លាតពីមជ្ឈដ្ឋានខាងក្រៅ នៅពេលដែលប្រទេសនានាបន្ធូរបន្ថយការរឹតបន្តឹងបន្ទាប់ពីការផ្ទុះរីករាលដាលនៃវីរុសនេះ។
ប៉ុន្តែសមាគមគ្រូពេទ្យកុមារជប៉ុនបានព្រមានឪពុកម្តាយថា ម៉ាសមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្មេងដោយសមាគមបាននិយាយថា៖
ព័ត៌មានជាច្រើនទាក់ទងនឹងករណីក្មេងៗដែលកើតកូវីដ-១៩ នោះសុទ្ធតែឆ្លងពីសមាជិកគ្រួសារ ដោយមិនបានឆ្លងនៅឯសាលារៀននោះឡើយ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក (CDC) និងបណ្ឌិត្យសភាកុមារអាមេរិកាំងក៏បាននិយាយដែរថា កុមារអាយុក្រោម ២ ឆ្នាំមិនគួរពាក់ម៉ាសឡើយ៕
ប្រភព៖ Reuters