ចិន៖ កាលពីឆ្នាំ២០០៨ ទស្សនិកជន ប្រាកដជាបានជ្រាប និងទស្សនា ខ្សែភាគយន្ត បែបវិទ្យាសាស្រ្តកំប្លែង «CJ7» ដែលបានដឹងនាំរឿង និងចូលរួមសម្តែងផ្ទាល់ ពីសំណាក់លោក Stephen Chow ដែលយើងគ្រប់ៗគ្នា តែងតែស្គាល់ ថា ទិនហ្វី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលពិសេសនោះ ជឿជាក់ថា មហាជនពិតជានៅចង់ចាំតួអង្គក្រមិចក្រមើច ក្មេងស្រី Xu Jiao ដែលបានតួក្នុងរឿងនេះសម្តែងជាក្មេងប្រុសនោះ ដែលបានលើកស្ទួយពន្លក តារាសម្ដែងស្រីថ្មី ឲ្យមានគេទទួលស្គាល់ រហូតដល់សព្វថ្ងៃ ថែមទាំងបានឈ្នះពានរង្វាន់ អ្នកសម្តែងថ្មីឆ្នើមនៅឯ មហោស្រពភាពយន្តហុងកុងលើកទី ២៨ សម្រាប់ការសម្តែងរឿងនេះផងដែរ។
យ៉ាងណាមិញ មានផ្ទុះការចាប់អារម្មណ៍សាជាថ្មីម្តង ទៀតជាមួយសម្រស់ ស្រស់សោភា ពេញជំទង់ ក្នុងវ័យ ២២ឆ្នាំ ដែលតារាស្រីរូបនេះ បានទទួលការកោតសរសើររាប់មិនអស់ពីមហាជន។ អ្វីកាន់តែពិសេសនោះ អ្នកលេងបណ្តាញសង្គម បានភ្ញាក់ផ្អើល ថារូបគេជាស្រីមធ្យមទេ តែអ្វីដែលធ្វេីឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អេីលទៀតនោះគឺ Xu Jiao មិនត្រឹមតែជានារីធម្មតាទេ នាងថែមទាំងមានរូបសម្រស់ ដ៏ស្រស់ស្អាតថែមទៀតផង៕
សូមទស្សនារូបខាងក្រោម៖