វៀតណាម៖ កាលពីព្រឹកថ្ងៃអាទិត្យនេះមានករណីវិជ្ជមានជំងឺ COVID-១៩ ម្នាក់ដែលជាស្ត្រីអាយុ ៣៤ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេសរុស្ស៊ីវិញកាលពីដើមខែនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺដែលជាជនជាតិវៀតណាមទី ៣២៥ មកពីខេត្តនីញប៊ិញ ភាគខាងជើងបានបន្ថែមថា នាងបានវិលត្រឡប់មកតាមជើងហោះហើរ VN0062 វិញនៅថ្ងៃទី ១៣ ខែឧសភា។
ក្រសួងបានបន្ថែមទៀតថា នាងធ្លាប់ឆ្លងជំងឺ COVID-19 នេះម្តងរួចហើយកាលនៅក្នុងប្រទេសរុស្ស៊ីហើយបានជាសះស្បើយពីជំងឺនេះ មុនពេលធ្វើមាតុភូមិនិវត្តន៍របស់នាង។ បន្ទាប់ពីការមកដល់របស់នាងត្រូវបានគេនាំទៅកន្លែងដាច់ដោយឡែកមួយនៅភាគខាងជើងនៃខេត្តហៃដុង។ លទ្ធផលតេស្តដំបូងរបស់នាងបានត្រឡប់មកជាអវិជ្ជមានសម្រាប់វីរុសវិញនៅថ្ងៃទី ១៣ ខែឧសភា។ ហើយនាងបានធ្វើតេស្តវិជ្ជមានចំនួន ២ ដងកាលពីថ្ងៃទី ២១ និង ២៣ ខែឧសភា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជំងឺត្រូពិកក្នុងខេត្តហៃដុង។
មនុស្ស ៣២ នាក់នៅលើជើងហោះហើរ VN0062 ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស Covid-19 រហូតមកដល់បច្ចុប្បន្នរួមទាំងអ្នកដំណើរ ៣០ នាក់ និងសមាជិកនាវិក ២ នាក់ ដោយពួកគេទាំងអស់ត្រូវបានដាក់ដាច់ដោយឡែកនៅពេលមកដល់។
មនុស្ស ៣២ នាក់នៅលើជើងហោះហើរ VN0062 ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស Covid-19។ ក្នុងចំណោមនោះមាន ២៧ នាក់កំពុងដាក់ដោយឡែក និងព្យាបាលនៅខេត្តថៃប៊ិញភាគខាងជើង ដែល ២នាក់នៅខេត្តហៃដុង ២នាក់នៅទីក្រុងហូជីមិញ និងម្នាក់ទៀតនៅខេត្តក្វាងនិញភាគខាងជើង។ អ្នកដំណើរ និងសមាជិកនាវិកទាំងអស់ត្រូវបានដាក់ដាច់ដោយឡែកបន្ទាប់ពីពួកគេបានមកដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាន់ដុនក្នុងខេត្តក្វាងនិញ។
មកដល់ពេលនេះប្រទេសវៀតណាមបានប្រកាសថា មានអ្នកជំងឺចំនួន ៣២៥ នាក់មានចំនួន ៣២៥ នាក់ដោយមាន ២៦៧ នាក់បានជាសះស្បើយ។ រហូតមកដល់ពេលនេះពុំមានរបាយការណ៍អំពីការស្លាប់ដែលទាក់ទងនឹងជំងឺនៅក្នុងប្រទេសនេះទេ។
គួរបញ្ជាក់ផងដែរថា គ្មានការឆ្លងថ្មីនៅក្នុងសហគមន៍ត្រូវបានគេកត់ត្រានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍អស់រយៈពេលជិត ៤០ ថ្ងៃ៕