មន្ត្រីទីក្រុងមួយនៅរដ្ឋកាលីហ្វ័រញ៉ា បោះជំរុំសម្រាប់ជនអនាថា កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត

//s5.kh1.co/60/60b33bc25517fec88088b53dcc0a5b0a17119b5a.jpg
សង្គម

 ២១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅសប្ដាហ៍នេះ មន្ត្រីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានបង្កើតជំរុំលើកដំបូង ដែលមានឈ្មោះថា «ភូមិស្នាក់សុវត្ថិភាព» សម្រាប់ផ្ដល់ជូនជនអនាថាចំនួន៥០នាក់ ដែលគ្មានផ្ទះសម្បែងស្នាក់នៅ កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត។

អាមេរិក៖ នៅសប្ដាហ៍នេះ មន្ត្រីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានបង្កើតជំរុំលើកដំបូង ដែលមានឈ្មោះថា «ភូមិស្នាក់សុវត្ថិភាព» សម្រាប់ផ្ដល់ជូនជនអនាថាចំនួន៥០នាក់ ដែលគ្មានផ្ទះសម្បែងស្នាក់នៅ កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយការបោះជំរុំនេះ មានទីតាំងស្ថិតនៅចំណតរថយន្ដ McDonald ដែលមានទីធ្លាយ៉ាងធំទូលាយក្បែរសាលាក្រុង និងត្រូវបានរៀបចំឡើង បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនត្អូញត្អែរពីជនអនាថាស្នាក់លើចិញ្ចើមផ្លូវគ្មានសណ្ដាប់ធ្នាប់ ទាំងបាំងផ្លូវដើរ។

យ៉ាងណាមិញ រាល់ជនអនាថា ដែលមានបំណងចង់ស្នាក់នៅក្នុងជំរុំត្រូវចុះឈ្មោះជាមុនសិន ហើយពួកគេអាចចូល ឬចាកចេញជារៀងរាល់ពេល តាមចិត្តចង់។

ទន្ទឹមនឹងនេះដែរ ទីតាំងជាច្រើននៅតំបន់ Tenderloin និងទីតាំងផ្សេងទៀតក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក៏កំពុងស្ថិតនៅក្រោមការពិចារណាក្នុងការរៀបចំ ភូមិស្នាក់សុវត្ថិភាពផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
ទិដ្ឋភាពនៃការបោះជំរុំសម្រាប់ជនអនាថា
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T