ភ្នំពេញ៖ ផន សុផារី ជាកូនស្រីបង្កើតរបស់ ក្រុមល្ខោន ភី សុគន្ធី ដែលជាក្រុមល្ខោនដ៏ល្បី ប្រចាំខេត្តតាកែវ ដែលអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ រាល់មានកម្មវិធី និងគេជួលៗម្តង។ ប៉ុន្តែនាពេលបច្ចុប្បន្ន រូបនាង កំពុងមមាញឹក នៅក្នុងរបររកស៊ី នៅតាមបណ្តាញសង្គមរបស់នាង មិនសូវមានពេល នៅក្នុងការងារ ក្រុមល្ខោនប៉ុន្មានទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ គេចាប់អារម្មណ៍ កូនតារាស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ នៅពេលរូបគេ កាន់តែធំឡើង ធ្វើឲ្យមនុស្សគ្រប់គ្នា មានការសរសើរ និង ក្នាញ់ទៅលើកូនស្រីនាងគ្រប់ៗគ្នា ព្រោះថា មុខមាត់របស់គេ មិនចាញ់ក្មេងបរទេស ដែលគេតែងតែស៊ែរ នៅក្នុងសង្គមហ្វេសប៊ុកប៉ុន្មានទេ។
ជាពិសេស អមជាមួយនឹង ការចេះតុបតែង លើម៉ូតសក់ ម៉ូតសម្លៀកបំពាក់ យ៉ាងឃ្យូតៗ ពីអ្នកម៉ាក់ទៀតនោះ កាន់តែអូនស្រី បេឡា រឹតតែ មានភាពទាក់ទាញ រឹតតែគួរឲ្យស្រលាញ់លើសដើមតែម្តង ហើយក៏មានមនុស្សជាច្រើន បានប្រាថ្នាសុំ កូនស្រីរបស់ពួកគេ មានមុខមាត់បែបនេះផងដែរ ជាមួយនឹងភ្នែកធំៗ មុខប៉ោងៗ យ៉ាងដូច្នេះ៕