ស្នងការខេត្ត​ព្រះ​សីហនុ ចេញ​មុខ​ច្រាន​ចោល​ទាំង​ស្រុង​នូវ​រូប​ភាព​​​ម្ហូប​​មាន​​ធ្មេញ​ ដោយ​អះអាង​ថា...

//s5.kh1.co/36/364fe8ce1ef2acc398ed417c9ed6b743f330fa4c.jpg
សង្គម

 ២១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្នងការនគរបាលខេត្តព្រះសីហនុបានចេញសេក្តីប្រកាស ច្រានចោលទាំងស្រុង​ចំពោះព័ត៌មាន​ដែលបាន​បង្ហោះ​ដោយ​ហ្វេសបុ៊ក ឈ្មោះ កាមទេព លីមហុង

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង បានបង្ហោះរូបភាពមុខម្ហូបមានធ្មេញ និង​សរសេរសារខ្លីថា៖ " អាជ្ញាធរជួយពិនិត្យហាងមួយកន្លែងផង។ ក្រុងព្រះសីហនុ" ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្នងការនគរបាលខេត្តព្រះសីហនុបានចេញសេក្តីប្រកាស ច្រានចោលទាំងស្រុង​ចំពោះព័ត៌មាន​ដែលបាន​បង្ហោះ​ដោយ​ហ្វេសបុ៊ក ឈ្មោះ កាមទេព លីមហុង សរសេរក្នុងន័យភ្ជាប់ជាមួយរូបភាពថា (សូមអជ្ញាធរជួយពិនិត្យហាង​មួយកន្លែងផង នៅក្រុងព្រះសីហនុ) ដោយដាក់រូបភាពមានមុខម្ហូបមានធ្មេញ។

សូមពបញ្ជាក់ថា ក្រោយឃើញព័ត៌មាននេះភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជារអោយ​សមត្ថកិច្ច​ជំនាញចុះស្រាវជ្រាវ​ភ្លាមៗជាលទ្ធផល សមត្ថកិច្ចជំនាញរក​ឃើញថា​រូបភាពធ្មេញខាងលើគឺមាន​ប្រភពមកពីអាខោន​ហ្វេសប៊ុកបង្ហោះ​ក្នុងប្រទេសថៃ​ដែលបានបង្ហោះកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ។ ដូចច្នេះអាជ្ញាធរបានប្រាប់ឲ្យម្ចាស់ ហ្វេសបុ៊កខាងលើធ្វើការកែតំរូវចំពោះកាបង្ហោះបែបនជ ជៀសវៀងការយល់ច្រឡំ​របស់ពលរដ្ឋទាំងអស់៕

រូបភាពពីទំព័រហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T