​​វៀតណាម​​​​​បាន​​អន្តរាគមន៍​​យក​​ពលរដ្ឋ​​ខ្លួន​​​រាប់​​​រយ​​នាក់​ដែល​ជាប់​គាំង​​នៅ​​​​​ឥណ្ឌា​ និង​​ថៃ ​មក​ស្រុក​វិញ​​ហើយ​

//s5.kh1.co/6c/6ccd6fd436c11558994bedb7f0e9d1a66efe6d65.jpg
សង្គម

 ២០-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពលរដ្ឋវៀតណាមសរុបចំនួន ៣៤០ នាក់ដែលជាប់គាំងនៅក្នុងប្រទេសឥណ្ឌាបានវិលត្រឡប់ទៅវៀតណាមវិញ​នៅព្រឹកថ្ងៃពុធ​នេះ​តាមយន្ដហោះដែលបានរៀបចំយ៉ាងពិសេស

ក្រុងហាណូយ៖ ពលរដ្ឋវៀតណាមសរុបចំនួន ៣៤០ នាក់ដែលជាប់គាំងនៅក្នុងប្រទេសឥណ្ឌាបានវិលត្រឡប់ទៅ វៀតណាម​វិញនៅព្រឹកថ្ងៃពុធនេះតាមយន្ដហោះដែលបានរៀបចំយ៉ាងពិសេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដំណើរទាំងអស់ត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាព ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពី ការហោះហើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cần Thơ ក្នុងតំបន់ដីសណ្ដមេគង្គ​ (Mekong Delta)។

នៅលើយន្តហោះមកពីប្រទេសឥណ្ឌាក៏មានដូនជី និងព្រះសង្ឃមួយចំនួនដែលបានចូលរួមក្នុងដំណើរចាកចេញ មុនពេលប្រទេសនេះត្រូវបានចាក់សោររារាំងពួកគេមិនឲ្យចាកចេញ។ មនុស្សជាច្រើនទៀតរាប់បញ្ចូលទាំង ស្ត្រីមាន​ផ្ទៃពោះ កុមារ និងនិស្សិតត្រូវធ្វើដំណើរយ៉ាងវែងឆ្ងាយឆ្លងកាត់ប្រទេសឥណ្ឌា ដើម្បីទៅដល់ទីក្រុងញូវដេលី (New Delh) ដើម្បីឡើងជិះយន្តហោះ។

ការធ្វើមាតុភូមិនិវត្តន៍ត្រូវបានរៀបចំឡើងដោយអាជ្ញាធរនៅវៀតណាម ក៏ដូចជាស្ថានទូតវៀតណាម​ប្រចាំនៅ​ប្រទេស​ឥណ្ឌា និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមអ៊ែរឡាញ។

ពលរដ្ឋវៀតណាម និង ក្រុមការងារនាំពលរដ្ឋមកពីប្រទេសថៃ<br>
ពលរដ្ឋវៀតណាម និង ក្រុមការងារនាំពលរដ្ឋមកពីប្រទេសថៃ

នេះជាជើងហោះហើរធ្វើមាតុភូមិនិវត្តន៍លើកទី ២ ដែលត្រូវចុះចតនៅវៀតណាមនៅសប្តាហ៍នេះ។ នៅថ្ងៃច័ន្ទនេះ ជើងហោះហើរមួយបានមកដល់អាកាសយានដ្ឋាន Nội Bài នៅក្នុងក្រុងហាណូយដោយបាននាំពលរដ្ឋវៀតណាម ៣០០ នាក់មកពីប្រទេសថៃ។ អ្នកដំណើរទាំងនោះរួមជាមួយនាវិកក៏ត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាព និងនាំទៅ​កន្លែងដាច់ដោយឡែកផងដែរ។

អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបន្តបញ្ជូនជើងហោះហើរពាណិជ្ជកម្មដើម្បីនាំពលរដ្ឋវៀតណាម ត្រឡប់ទៅប្រទេសវិញតាមការណែនាំរបស់នាយករដ្ឋមន្រ្តី និងផ្អែកលើសេចក្ដីត្រូវការរបស់ពលរដ្ឋ សមត្ថភាពនៃ​ការផ្ដល់ទីតាំង​ក្នុងការស្នាក់នៅដាច់ដោយឡែកនៅតាមតំបន់នានាក្នុងប្រទេស និងការវិវត្តនៃជម្ងឺរាតត្បាត COVID-១៩។

ក្នុងរយៈពេលតែមួយខែកន្លងមកនេះ ជើងហោះហើរបាននាំយកពលរដ្ឋវៀតណាមដែលកំពុងរស់នៅអឺរ៉ុប រុស្ស៊ី កាណាដា និងអាមេរិកជាច្រើន៕

អ្នកដំណើរក្នុងសម្លៀកបំពាក់ការពារមេរោគដែលត្រឡប់មកពីប្រទេសឥណ្ឌា<br>
អ្នកដំណើរក្នុងសម្លៀកបំពាក់ការពារមេរោគដែលត្រឡប់មកពីប្រទេសឥណ្ឌា

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T