ភ្នំពេញ៖ ដើម្បីឈរជើងនៅលើទីផ្សារអន្តរជាតិ ទូរស័ព្ទ doqo ហាក់ដូចជាមានលក្ខណៈចម្រុះ នៅក្នុងយុទ្ធសាស្ត្រម៉ាក។ កាលដើមខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានកត់សម្គាល់ឃើញថា ក្រុមហ៊ុន doqo បានចុះបញ្ជីពាណិជ្ជសញ្ញា doqo នៅសហភាពអឺរ៉ុប ហើយក្រោយមកថែមទាំងបានឆ្លងកាត់វិញ្ញាបនប័ត្រ FCC របស់សហរដ្ឋអាមេរិកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ ប្រភពដ៏ល្បីមួយបាននិយាយថា ទូរស័ព្ទចល័ត doqo បានបង្ហាញខ្លួនស្ងាត់ៗនៅក្នុងទីផ្សារអឺរ៉ុប ហើយមានលេខកូដបារ EAN / UPC ដែលត្រូវគ្នានោះ បានត្រៀមរួចរាល់សម្រាប់លក់។
យោងតាមគេហទំព័រ doqo Japan បានឲ្យដឹងថា នៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ ការលក់ទូរស័ព្ទចល័ត doqo មានចំនួនលើសពី ៧០លានយ៉េន ក្នុងរយៈពេលតិចជាង១នាទី។ ទោះបីជាក្រុមហ៊ុនមិនបានប្រកាសអំពីចំនួនទូរស័ព្ទដែលបានលក់ចេញក៏ដោយ ក៏យើងអាចធ្វើការសន្និដ្ឋានបានដែរ បើយោងតាមតម្លៃរបស់ទូរស័ព្ទ។
ដោយក្នុងនោះ ប្រសិនបើគ្រប់គ្នាទិញទូរស័ព្ទម៉ូដែលថ្លៃបំផុត វាត្រូវបានគេប៉ាន់ស្មានថានឹងលក់បានចំនួន ៣០,០០០ គ្រឿង ប៉ុន្តែប្រសិនបើអ្នករាល់គ្នាទិញម៉ូដែលដែលមានតម្លៃមធ្យម នោះមានន័យថាលក់បានចំនួន ៤០,០០០ គ្រឿង៕