ស៊ិចស៊ីខ្លាំង លេងទឹកមុខពេក Jennie ត្រូវគេរិះគន់បែបនេះ?

//s5.kh1.co/0c/0c7b8f617ade6106ebceeb6457c0c47787ddc63b.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាមួយនឹងការកោតសរសើរយ៉ាងខ្លាំង ចំពោះរូបថតប៉ុន្មានសន្លឹករបស់ Jennieពីសំណាក់អ្នកគាំទ្រ ទោះយ៉ាងណាសមាជិកក្រុម BlackPink រូបនេះ ក៏មានគេ រិះគន់ថា បញ្ចេញសាច់ និងប្រឹងលេងទឹកមុខជ្រុល។

កូរ៉េខាងត្បូង៖ ថ្មីៗនេះ Jennie សមាជិកនៃ BlckPink បានបណ្តាលឱ្យមានការចាប់អារម្មណ៍ នៅលើបណ្តាញសង្គមនៅពេលបញ្ចេញរូបថតថ្មីជាច្រើនសន្លឹក ដែលនាងបានថតនៅផ្ទះ ដើម្បីផ្សព្វផ្សាយវែនតា ដែលជាការសហការណ៍របស់ Gentle Monster ជាមួយនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ជាមួយស្ទីលថត ជាលក្ខណៈសាមញ្ញនៅលើគ្រែ ប៉ុន្តែតារាចម្រៀងដែលកើតក្នុងឆ្នាំ ១៩៩៦ បានបង្កើតរូបភាពស្ទាយ៍ជាច្រើន ប្រឈមនឹងភាពចម្រូងចម្រាស មតិកើតទុក្ខមិនសុខចិត្តផងដែរ។  ដោយមហាជនជាច្រើនគិតថានៅក្នុងរូបថតខ្លះ ម្ចាស់បទ <<SOLO>> មានបង្កប់រូបភាពចម្លែកៗ។

យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធើណែតជាច្រើន បាន​រិះគន់នាងថានៅក្នុងរូបថតនីមួយៗ តារាស្រីរូបនេះតែងមាន​កាយវិការម្យ៉ាងដែល​វា​ដូចជា​ការ “ព្យាយាម” ប្រើទឹកមុខសិចស៊ី។ អ្នកអាចឃើញបាន​នូវ​រូប​ថត​ ដែល​ស្រីស្អាត​នេះ​បាន​បង្ហោះ ដែល​គ្រប់ស្ទីលចេញមកសុទ្ធតែមើលទៅ​មាន​អារម្មណ៍ថា​ក្ដៅខ្លួន ដោយសារ​តែ​ការ​លេង​ទឹកមុខ​របស់Jennie​

ទោះជាយ៉ាងណាក៏ដោយ ក៏មានហ្វេនៗ ដែលត្រូវបានគេបានកោតសរសើរយ៉ាងខ្លាំង។ ខណៈដែរ ទស្សនិកជនបានកោតសរសើរដល់សមាជិកដ៏ល្បីល្បាញរបស់ក្រុម BlackPink ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់នាងអាកប្បកិរិយាគួរឲ្យស្រលាញ់របស់នាង ដោយមានភាពជឿជាក់ និងទាក់ទាញមហាជន ដោយឈ្លក់វង្វេងរូបសម្ផស្ស ដ៏ស្រស់ស្អាតរបស់នាង គ្រប់ៗគ្នា៕

សូមទស្សនារូបខាងក្រោម៖ 

Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T