ភ្នំពេញ៖ លោក Tempo Tris តារាចម្រៀងរ៉េប និងជាអ្នកនិពន្ធដ៏ល្បីល្បាញនៅផលិតកម្ម Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលត្រូវបានមហាជន និងយុវវ័យភាគច្រើនស្គាល់រូបលោកតាមរយៈបទចម្រៀង Original ដូចជាបទ ចង់បានប្រពន្ធពីរ, នារីបឹងទំពុន និងបទវាលខ្នង ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីអាជីពជាតារាចម្រៀង លោកក៏ជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងឲ្យផលិតកម្មធំៗមួយចំនួនផងដែរ ហើយបទដែលទទួលបានការគាំទ្រខ្លាំងជាងគេ ដែលជាស្នាដៃនិពន្ធបទភ្លេងរបស់លោកនោះ គឺបទ ឡានសារ៉ែន។
ថ្មីៗនេះ លោក និងគូស្នេហ៍បានបង្ហាញរូបភាព និងពាក្យពេចន៍ស្នេហាជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម និងមានក្ដីសុខ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់។
បើយោងតាមគណនី Instagram របស់ Kunnuwin ដែលជាគូស្នេហ៍របស់តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពមួយចំនួន អមនឹងពាក្យពេចន៍ដ៏ផ្អែមល្ហែមថា៖ "គាត់ធ្លាប់ជាមនុស្សម្នាក់ដែលជួបប្រទះរឿងច្រើនក្នុងជីវិត និង គិតថាពាក្យស្រឡាញ់គឺជាពាក្យបោកប្រាក់ ព្រោះគាត់ជាមនុស្សម្នាក់ដែលស្មោះត្រង់ និង តែងតែលះបង់ដើម្បីមនុស្សជុំវិញខ្លួនគាត់ និង មនុស្សម្នាក់ដែលគាត់ស្រឡាញ់។ សម្រាប់ខ្ញុំ គាត់គឺជាមនុស្សម្នាក់ដែលល្អគ្រប់យ៉ាង ស្មោះត្រង់់បំផុត និងតែងតែនៅក្បែរខ្ញុំគ្រប់ពេលគ្រប់ឧបសគ្គ។ ខ្ញុំមិនមែនជាមនុស្សម្នាក់ដែលល្អគ្រប់សព្វ រឺ អ្វីទេ តែខ្ញុំនឹងធ្វើជាមនុស្សម្នាក់ដែលស្រឡាញ់គាត់បំផុត ព្រោះសេចក្តីលះបង់ និងអំពើល្អរបស់គាត់សាកសមនឹងទទួលបាននូវរឿងដែលល្អៗ និងក្តីស្រឡាញ់ស្មើដែលគាត់ផ្តល់ឱ្យមនុស្សម្នាក់ដែលគាត់ស្រឡាញ់"។
មិនបង្អង់យូរ លោក Tempo Tris ក៏បានសរសេរឆ្លើយតបទៅនឹងគូស្នេហ៍របស់ខ្លួន ដែលមានអត្ថន័យថា៖ "អូនធ្វើឲ្យបងស្រក់ទឹកភ្នែកពេលឃើញបែបនេះ បងជាមនុស្សដែលតែងតែមានអារម្មណ៍បាក់ទឹកចិត្ត តែអូនតែងតែនៅក្បែរ ហើយប្រាប់ថាបងល្អបំផុត"។
តាមរយៈរូបភាពទាំងនេះ មានមិត្តភក្ដិ ក៏ដូចជាហ្វេនៗ ចូលមកខមមិនអបអរសាទរ និងសរសើរដល់ គូស្នេហ៍មួយគូនេះផងដែរ៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖