តាមស្ថិតិសុខាភិបាលពិភពលោកឆ្នាំ២០២០ ដែលប្រកាសដោយអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី១៣ ឧសភា បង្ហាញថា ករណីជំងឺកូវីដ-១៩ បានគំរាមកំហែងដល់ការសម្រេចគោលដៅផ្នែកសុខាភិបាលក្នុងចំណោមគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការ ហើយមានលទ្ធភាពបណ្តាលឱ្យសមិទ្ធផលផ្នែកសុខាភិបាលដែលមនុស្សជាតិទទួលបានពីមុនប្រែជាថមថយចុះ។
គួររំឭកថា តាមស្ថិតិបានបង្ហាញឱ្យដឹងថាកាលពីឆ្នាំ២០០០-២០១៦ អាយុកាលរំពឹងទុកជាមធ្យមនៅប្រទេសមានចំណូលទាបបានកើនឡើង ១១ឆ្នាំ កម្រិតកំណើនឡើងដល់ ២១ភាគរយ។ តែទន្ទឹមនឹងនេះ ក៏ឆ្លុះបញ្ចាំងពីបញ្ហាជាច្រើនដូចជា ប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាស៊ាំនឹងរោគស្ទើរតែមិនកើនឡើង ចំនួនមនុស្សលើសពី៥០ភាគរយលើពិភពលោកខ្វះខាតសេវាកម្មសុខាភិបាលជាមូលដ្ឋាន ចំនួនមនុស្ស២៩ភាគរយគ្មានទឹកស្អាតបរិភោគ។
ជាការកត់សម្គាល់ លោកTedros AdhanomGhebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងថា ករណីជំងឺកូវីដ-១៩បាននាំមកការវាយប្រហារមិនធ្លាប់មានដល់ពិភពលោក ក៏ធ្វើឱ្យយើងមើលឃើញពីពិភពលោកកង្វះខាតការវិនិយោគផ្នែកសុខាភិបាលរបស់មនុស្សជាតិ៕