កុំចេះតែហ៊ាន! ក្មេងស្រីម្នាក់ សរសេរឈ្មោះមនុស្សប្រុសដែលនាងស្រលាញ់លើឥដ្ឋមហាកំផែងចិន ឥឡូវនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត

//s5.kh1.co/43/43178835742e039132ebbe7402773fc7c8faad34.jpg
សង្គម

 ១២-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្មេងស្រីមិនទាន់ពេញវ័យម្នាក់ មាននាមត្រកូលថា លី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមរបស់ប៉ូលិស បន្ទាប់ពីនាងបានសរសេរឈ្មោះរបស់ខ្លួន និងមនុស្សប្រុសដែលនាងស្រលាញ់ ដោយមានរូបបេះដូងចំកណ្ដាល នៅលើឥដ្ឋនៃមហាកំផែងចិន។

ចិន៖ ក្មេងស្រីមិនទាន់ពេញវ័យម្នាក់ មាននាមត្រកូលថា លី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមរបស់ប៉ូលិស បន្ទាប់ពីនាងបានសរសេរឈ្មោះរបស់ខ្លួន និងមនុស្សប្រុសដែលនាងស្រលាញ់ ដោយមានរូបបេះដូងចំកណ្ដាល នៅលើឥដ្ឋនៃមហាកំផែងចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃសៅរ៍ទី៩ ខែឧសភាសប្ដាហ៍មុន នាងលី បានយករូបភាពនៃឈ្មោះដែលនាងបានសរសេរលើឥដ្ឋមហាកំផែងចិន ទៅបង្ហោះលើបណ្ដាញសង្គម Weibo ដោយមានភ្ជាប់សារខ្លីមួយថា៖

ខ្ញុំចង់ឲ្យមហាកំផែងដឹងថា ខ្ញុំនៅតែស្រលាញ់បងខ្លាំង…ខ្លាំងមែនទែន។

សារដែលនាងលី សរសេរ

ក្រោយពីបង្ហោះរួចមក មានមហាជនជាច្រើន បានសម្រុកទៅជេរប្រមាថ និងបញ្ចេញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ដោយលើកឡើងថា នាងលី បានបំផ្លាញកេរ្តិ៍តំណែលពីបុរាណរបស់ប្រទេស។ ហើយមិនយូរប៉ុន្មាន នាងលី ក៏លុបរូបភាពនោះចោលពីលើបណ្ដាញសង្គម និងប្ដូរឈ្មោះគណនីរបស់នាងទៀតផង។

យ៉ាងណាមិញ ឈ្មោះដែលសរសេរនៅលើឥដ្ឋ ត្រូវបានក្រុមការងារដែលប្រចាំការនៅទីនោះ បានលុបចោលយ៉ាងស្អាតវិញហើយ ដោយប្រើទឹក និងក្រណាត់ជូតធម្មតាប៉ុណ្ណោះ។ ហើយចំណែកឯនាងលី គេនៅមិនទាន់ដឹងច្បាស់ទេថា នាងនឹងត្រូវទទួលទោស ឬយ៉ាងណាឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

នាងលី
នាងលី
ឈ្មោះរបស់នាងលី និងមនុស្សដែលនាងស្រលាញ់
ឈ្មោះរបស់នាងលី និងមនុស្សដែលនាងស្រលាញ់
បន្ទាប់ពីលុបរួច
បន្ទាប់ពីលុបរួច
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T