ម៉ាក់ប៉ាស្អាត រឿងអីកូនមិនស្អាត! មើលកូនប្រុស សារ៉ាយ សក្ខណា កើតបាន២ខែ មុខមាត់គួរឲ្យក្នាញ់

//s5.kh1.co/cd/cdd0203d5537aa19fc53bf5b76ff28d794925332.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប៉ាម៉ាក់ស្អាត រឿងអីកូនកើតមកមិនស្អាត! មើលតែកូនៗ សារ៉ាយ សក្ខណា ចុះ បើទោះបីជា ទើបតែកើតបាន២ខែសោះ តែមានមុខគួរឲ្យ ក្នាញ់ខ្លាំងណាស់ ។

អាមេរិក៖ ចាប់តាំងពី សម្រាលបានកូនប្រុសម្នាក់ទៀតក្នុងគ្រួសារមក តារាសម្ដែងស្រី សារ៉ាយ សក្ខណា និងគ្រួសារ ហាក់កំពុងមានក្ដីសុខខ្លាំងៗ ហើយតែងតែបង្ហាញរូបភាព បែបជាលក្ខណៈ គ្រួសារ យ៉ាងសប្បាយរីករាយ និងមានសុខភមង្គលច្រើនផងដែរ ធ្វើឲ្យហ្វេនៗនាំគ្នា លួចច្រណែនមិនស្ទើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជាមួយគ្នានេះដែរ នាពេលកន្លងមក តារាស្រីរូបនេះ ក៏តែតែងបង្ហាញមុខកូនស្រីច្បងរបស់នាង ជាមួយនឹង សម្រស់និង រូបរាង នាងតូចដែលជាកូនស្រីនោះ ពិតជាមាន មុខមាត់ស្អាតកាត់បានម៉ាក់ៗ មិនខុសនោះទេ បើទោះបីជាពេលនេះ កូនស្រីរបស់តារារូបនេះ នៅមានវ័យក្មេង នៅឡើយ ក៏ដោយ។

យ៉ាងណាមិញ ថ្មីៗនេះ អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏បានបង្ហាញមុខកូនប្រុសទី២ របស់ខ្លួនផងដែរ ដែលមកទល់នឹងពេលនេះ គេទើបតែសម្រាលបាន២ខែប៉ុណ្ណោះ តែជាមួយនឹងរូបភាពជាច្រើនសន្លឹក ដែលនាងបានបង្ហោះក្នុងគណនីបណ្ដាញសង្គមរបស់នាង យើងឃើញថា កូនប្រុសទី២នេះ ក៏មានមុខមាត់ ឃ្យូតគួរឲ្យក្នាញ់មិនធម្មតា មិនចាញ់បងស្រីប៉ុន្មាននោះទេ ហើយថែមទាំងមានមុខមាត់ កាត់តាមប៉ាៗ ម៉ាក់ៗ ស្អាតគួរឲ្យគ្រឺតខ្លាំងថែមទៀតផង។

ក្នុងនោះផងដែរ តាមរយៈ រូបភាពគ្រួសាររបស់តារាស្រីរូបនេះ ក៏តែងតែមាន មហាជនជាច្រើន តែងតែចូលខមិន សរសើរ និង ជូនពរឲ្យគ្រួសារពួកគាត់កាន់តែមានសុភមង្គល ជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
កូនប្រុសទី ២ សារ៉ាយ សក្ខណា 
សារ៉ាយ សក្ខណា
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T