រដ្ឋបាល​ក្រុងហាណូយ​​កំពុង​ដុតដៃដុតជើង​​លើ​ដំណោះ​​​ស្រាយ​​ទាំង​ ៦ ចំណុច ​​​ដើម្បីកែ​​លំអទីក្រុងឆ្នាំនេះ

//s5.kh1.co/35/358fcce1c2d711c4cf817d12afd162b7e4f2e152.jpg
សង្គម

 ១២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុងហាណូយកំពុងអនុវត្តន៍ដំណោះស្រាយចំនួន ៦ ចំណុចដើម្បីកែលំអចំណាត់ថ្នាក់ទីក្រុង នៅក្នុងសន្ទស្សន៍​ភាពប្រកួត​ប្រជែង​ខេត្ត (PCI) ក្នុងឆ្នាំ ២០២០

ហាណូយ៖ ក្រុងហាណូយកំពុងអនុវត្តដំណោះស្រាយចំនួន ៦ ចំណុចដើម្បីកែលំអចំណាត់ថ្នាក់ទីក្រុង នៅក្នុង​សន្ទស្សន៍​​ភាពប្រកួតប្រជែងខេត្ត (PCI) ក្នុងឆ្នាំ ២០២០ និងរក្សាជំហររបស់ខ្លួន​នៅក្នុងចំណោម​ខេត្ត-ក្រុងកំពូល​ទាំង ១០ នៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីក្រុងពាណិជ្ជកម្មមួយនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមខេត្ត-ក្រុងទាំង ៦៣ ក្នុងប្រទេសដោយ ចំណាត់ថ្នាក់ PCI ចុងក្រោយ (សម្រាប់ឆ្នាំ ២០១៩) ដែលត្រូវបានប្រកាសដោយសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មវៀតណាម (VCCI) ។ ចំណាត់ថ្នាក់នេះមានភាពប្រសើរឡើង ៣,៤ ពិន្ទុបើធៀបនឹងឆ្នាំមុន។

រូបភាពពី Viet Nam News
រូបភាពពី Viet Nam News

ក្នុងឆ្នាំ ២០១៩ ទីក្រុងហាណូយមានចំណុចសំខាន់ចំនួន ៣ ក្នុងចំណោមខេត្ត-ក្រុងដែលមានសន្ទស្សន៍ខ្ពស់បំផុត ទាំង ១០ នៅក្នុងប្រទេសរួមមាន៖ សេវាកម្មគាំទ្រអាជីវកម្ម គោលនយោបាយបណ្តុះបណ្តាលការងារ និងការ​ចូលទីផ្សារ។

ទន្ទឹមនឹងនេះសមាសធាតុ ៦ ផ្សេងទៀតក៏បានជាប់ចំណាត់ថ្នាក់កណ្តាលមានដូចជា៖ ការចំណាយពេលវេលា​ដែល​ស្ថិតនៅចំណាត់ថ្នាក់ទី ២១ ក្នុងចំណោម ៦៣, បរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងព័ត៌មានអាជីវកម្ម​ប្រកបដោយសមធម៌ស្ថិតនៅចំណាត់ថ្នាក់ទី ៣៦, ការចំណាយក្រៅផ្លូវការនៅចំណាត់ថ្នាក់ទី ៤១, ការទទួល​បានដីនិងសន្តិសុខក្នុងបរិវេណអាជីវកម្មជាប់ចំណាត់ថ្នាក់ទី ៤១, ថ្នាក់ដឹកនាំខេត្តសកម្ម និងច្នៃប្រឌិតក្នុងការ​ដោះ​ស្រាយបញ្ហាសម្រាប់សហគ្រាសទទួលបាមចំណាត់ថ្នាក់ទី ៤៥ និងផ្នែកស្ថាប័នច្បាប់ បានជាប់ចំណាត់ថ្នាក់ទី ៤៥ ។

រូបភាពពី Viet Nam News
រូបភាពពី Viet Nam News

ទីក្រុងនេះនឹងខិតខំរក្សានូវសមិទ្ធិផលរបស់ខ្លួននៅក្នុងសន្ទស្សន៍ដែលមានចំណាត់ថ្នាក់ខ្ពស់ ខណៈពេលដែលការ​ធ្វើឱ្យប្រសើរឡើងនូវសន្ទស្សន៍នៃសមាសធាតុនៅក្នុងចំណាត់ថ្នាក់កណ្តាលនិងចំណាត់ថ្នាក់ទាប មានភាពល្អ​ប្រសើរជាងមុន។

ដំណោះស្រាយសំខាន់មួយគឺត្រូវពង្រឹងការកែទម្រង់នីតិវិធីរដ្ឋបាលតាមរយៈបច្ចេកវិទ្យាព័ត៌មាន និងលើកកម្ពស់ តម្លាភាព ដើម្បីកាត់បន្ថយការចំណាយពេលវេលានិងទាំងការចំណាយផ្លូវការនិងក្រៅផ្លូវការសម្រាប់សហគ្រាស ជាពិសេសក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការរីករាលដាលនៃជម្ងឺ COVID-១៩ ។

ទន្ទឹមនឹងនេះ ទីក្រុងនឹងត្រៀមសម្រាប់ឱកាសថ្មីពីរលកនៃការផ្លាស់ប្តូរវិនិយោគចេញពីប្រទេសចិន ដោយប្រទេស​ជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀង ​ការពារវិនិយោគ​អឺរ៉ុប-វៀតណាម (EVIPA) ។

រូបភាពពី Viet Nam News
រូបភាពពី Viet Nam News

ទីក្រុងនឹងបន្តអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍអាជីវកម្ម និងលើកទឹកចិត្តដល់អាជីវកម្មលក្ខណៈគ្រួសារ អោយមានការអវិវឌ្ឍន៍ខ្លួនឡើងដល់ក្រុមហ៊ុន រួមជាមួយការជម្រុញការចាប់ផ្តើមនិងការកែលម្អតាមរយៈ ការលើកទឹកចិត្តនិងការគាំទ្រក្នុងការទទួលបានព័ត៌មាននិងពង្រីកទីផ្សារ។ ហើយក៏នឹងលើកកម្ពស់តួនាទីរបស់ សមាគមធុរកិច្ចនិងពាណិជ្ជកម្មក្នុងការធ្វើអោយមានប្រជាប្រិយភាពគោលនយោបាយរដ្ឋបាលនិងការបញ្ជូន បញ្ហាដែលសហគមន៍អាជីវកម្មប្រឈមទៅអាជ្ញាធរ។

រូបភាពពី Viet Nam News
រូបភាពពី Viet Nam News
រូបភាពពី Viet Nam News
រូបភាពពី Viet Nam News

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T