ម៉ាឡេស៊ី៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានទស្សនាហើយ នូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីកាបូប ស្បែកជើង ខ្សែក្រវ៉ាត់ រួមទាំងរបស់របរក្នុងហាងមួយកន្លែងនៅប្រទេសម៉ាឡេសុី ត្រូវគ្របដណ្ដប់ទៅដោយផ្សិត បន្ទាប់ពីហាងបានបិទទ្វារជាង២ខែមកនេះ កំឡុងពេលប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើក្រឡេកទៅមើលកៅអី នៅក្នុងរោងកុនឯណោះវិញ ក៏មិនខុសគ្នាដែរ គឺតួកៅអីទាំងស្រុង ត្រូវផ្សិតពណ៌សដុះពាសពេញតែម្ដង។ ហើយបញ្ហានេះអាចបណ្ដាលមកពីបរិយាកាសសើម និងមិនមានចរន្ដខ្យល់ចេញចូលគ្រប់គ្រាន់ ក្រោយពីរោងកុនផ្អាកដំណើរការអស់រយៈពេលជាង២ខែមកនេះ។ បើយោងតាមប្រភពព័ត៌មានវិញ មិនបានបញ្ជាក់ពីទីតាំងរបស់រោងកុនខាងលើនេះឡើយ តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនបាននិយាយថា រោងកុននេះមានទីតាំងស្ថិតនៅទីក្រុង Ipoh នៃរដ្ឋ Perak។
ចំពោះផ្សិតទាំងនេះដែរ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើគ្មានការសម្អាតឲ្យបានត្រឹមត្រូវជាមុននោះទេ។ ជាក់ស្ដែងបើតាមគេហទំព័រ WebMD របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ផ្សិតអាចបង្កបញ្ហាដល់ប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជារលាកស្បែក ច្រមុះ បំពង់ក និងសួតជាដើម។ លើសពីនេះទៀត វានឹងបង្កជាកណ្ដាស់ ហៀរសំបោរ ភ្នែកឡើងក្រហម និងកន្ទួលស្បែក ហើយជាពិសេសវានឹងវាយប្រហារខ្លាំងទៅលើអ្នកកើតជំងឺហឺតតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖



