ត្រូវរក្សាសុវត្ថិភាពជាចម្បង! សូម្បីតែសុនក នៅខ្មែរ ក៏ពាក់មួកសុវត្ថិភាពដែរ

//s5.kh1.co/09/092c368c7269b012bcf8ea03f0e606a78f15d6bf.jpg
សង្គម

 ១២-ឧសភា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ប្លែកណាស់! ស្រលាញ់សុនកខ្លាំងពេក យកទៅតាមហើយ ស្លៀកសំលៀកបំពាក់ថែមទៀត ជាពិសេស ពាក់មួកសុវត្ថិភាពឲ្យទៀត ហេតុតែកូនពៅ។

ភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយបានជួយ រឿងរ៉ាវដ៏ហួសចិត្តមួយ នៅលើបណ្តាញសង្គម បន្ទាប់ពីមាន អ្នកនិយមលេងហ្វេសប៊ុក បានចែករំលែក រូបភាពគួរឲ្យអស់សំណើច បូករួម និងការកោតសរសើរ អមជាមួយរូបភាពប៉ុន្មានសន្លឹក ហើយប្រសិនបើយើងក្រឡេកមើល រូបភាពទាំងនេះ ពិតជាហួសចិត្តខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 រឿងរ៉ាវទាំងនេះបានកើតឡើង នៅពេលដែលប្រជាពលរដ្ឋ បានចេញធ្វើដំណើរតាមផ្លូវ នៅពេលថ្ងៃ ហើយក៏បានប្រទះព្រឹត្តិការណ៍នឹកស្មានមិនដល់មួយ ខណៈពេលនោះគេ ក៏បានឃើញ មនុស្សរាងវ័យចំណាស់ ឌុបគ្នាពីរនាក់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសុនករបស់ពួកគាត់ ក៏បានស្លៀកសំលៀកបំពាក់ ជាពិសេសនោះ ពាក់មួកសុវត្ថិភាពទៀតផង។

ក្នុងនោះផងដែរ បន្ទាប់ពីបានជួបរឿងរ៉ាវមួយនេះ មានប្រជាពលរដ្ឋម្នាក់ បានលួចថតរូប និងបានបង្ហោះលើបណ្តាញសង្គម បណ្ដាលឲ្យមានការចែករំលែកតគ្នាយ៉ាងច្រើន ចែកគ្នាសើចសប្បាយទៀតផង។ ទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះទៀត បានសរសើរ ថាជា​សុនក​ដែលមាន​សំណាង​ ព្រោះសុនក​មួយចំនួន ​នៅ​ជាមួយ​ម្ចាស់​ខ្លះ ​ម្ចាស់​​បាន​ត្រឹម​យាម​ផ្ទះ​ ​ទុក​ត្រឹម​សត្វចិញ្ចឹម​គ្មាន​ន័យ។ 

យ៉ាងណាក្ដី រឿងរ៉ាវមួយនេះដែរ ក៏បានផ្ដល់មេរៀន ដល់មនុស្សទូទៅ ឲ្យមានការប្រុងប្រយ័ត្ន រាល់ពេលធ្វើដំណើរ មធ្យោបាយ ដើម្បី រួមគ្នាទប់ស្កាត់ការកើតឡើងគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលរាជរដ្ឋាភិបាល កំពុងតែរីតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក៕

សូមទស្សនារូបខាងក្រោម៖

រូបភាព ដែលគេបានចែកចាយ
រូបភាព ដែលគេបានចែកចាយ
រូបភាព ដែលគេបានចែកចាយ
រូបភាព ដែលគេបានចែកចាយ
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែងមួយបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់យោធភូមិភាគ២ថៃ

 ២២-មិថុនា-២០២៥ 
 ១០ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T