ភ្នំពេញ៖ តារាសម្ដែង និង ពិធីការិនីល្បីឈ្មោះ កញ្ញា ណាក់ ស្រីណា បច្ចុប្បន្ន នាងកាន់តែមានសន្ទុះនៃការគាំទ្រច្រើនពីទស្សនិកជន ជាពិសេស នាងក៏កាន់តែមានភាពមមាញឹកជាមួយនឹងការងារ ដូចជា ថតនៅខ្សែភាពយន្ត ធ្វើពិធីការិនី និង ថតសម្អាងការជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ មួយរយះ ចង់ក្រោយនេះ ឃើញថា ទីផ្សារសិល្បៈរបស់នាង ក៏កាន់តែមានការងារច្រើនជាងមុនផងដែរ។ ដោយនាងមានសមត្ថភាពច្រើនផ្នែក ក្នុងវិស័យសិល្បៈ មិនតែប៉ុណ្ណោះ បើនិយាយពីរូបសម្ផស្សតារាស្រីរូបនេះវិញ នាងពិតជាមានមុខមាត់ស្រស់ស្អាត ហើយរូបរាងក៏តូចច្រឡឹងទៀតផង។
ដោយឡែក គ្រប់គ្នា ធ្លាប់តែឃើញនាង ស្លៀកនៅឈុតសម័យ និង បុរាណតាមបែបប្រពៃណីខ្មែរ មើលទៅស្រស់សោភា គួរឲ្យទាក់ភ្នែក។ តែអ្វីដែលកាន់តែចាប់អារម្មណ៍ជាងពេលមុនៗនោះ ណាក់ ស្រីណា បានតុបតែងខ្លួន បែបព្រះនាង អេហ្សីប ដោយស្ទាយ៍មួយនេះ ត្រូវបានផាត់ភ្នែកក្រាស់ៗ ចំពោះម៉ូតសក់វិញគឺក្រងច្រើនសរសៃ និង មានមកុដរូបក្បាលពស់ពណ៌មាសនៅពីលើទៀតផង ជាពិសេស ឈុតដែលនាងស្លៀកក៏បានច្នៃបានយ៉ាងស្អាតផងដែរ។ ក្រោយឃើញនាង តែងខ្លួន បែបព្រះនាង អេហ្សីបហើយ ស្ទើរតែមើលនាងមិនស្គាល់ ដោយមិននឹកស្មានថា ពេលនាងផ្លាស់ប្ដូរស្ទាយ៍បែបនេះ កាន់តែប្លែក និង លេចធ្លោខ្លាំងយ៉ាងនេះ៕
ប្រភព៖ Love Vy
សូមទស្សនារូបភាពខាងក្រោម៖