មីយ៉ាន់ម៉ា៖ ថ្មីៗនេះ គេទើបតែប្រទះឃើញ ផូស៊ីលពីងពាងយក្សមួយក្បាល ដែលនៅឯប៉ែកខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលមានទំហំធំគួរសមដែរ ដែលអ្នកជំនាញបាននិយាយថា ពីងពាងប្រភេទនេះ មានអាយុកាលលើសពី១០០លានឆ្នាំ មកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះ ពីងពាងដែលមានអាយុកាល១០០លានឆ្នាំនេះ ត្រូវបានគេយកទៅដាក់ក្នុង សារៈមន្ទីរមួយនៅក្នុងប្រទេសអង់គ្លេស ដែលរូបរាងវា មើលទៅគួរឲ្យខ្លាចណាស់ ដោយរូបរាងមូលធំ និងមានកន្ទុយដូចជា ខ្យារដំរី វាត្រូវបានគេដាក់ឈ្មោះឲ្យថា Chimerarachne Yingi ជាពូជពីងពាងដែល អាចរស់បានច្រើនឆ្នាំបំផុត ហើយត្រូវគេប៉ាន់ប្រមាណថា វាមានវត្តមាននៅលើផែនដីនេះយូរឆ្នាំមកហើយ ពោលគឺតាំង១០០លានឆ្នាំមុន រហូតទៅដល់៤០០លានឆ្នាំមុនមកម្ល៉េះ គឺអាចនិយាយបានថា យុគសម័យដាយណូស័រ នៅរស់រានមានជីវិតមកម្ល៉េះ។
គួររម្លឹកដែរថា ប្រទេសមីយ៉ានម៉ាគឺជាប្រទេស ដែលសម្បូរទៅដោយសត្វប្លែកៗ និងសាហាវ ដែលគេបានចាត់ទុកថាជាប្រទេសដែលគ្រោះថ្នាក់ និងងាយនឹងរងការវាយប្រហារពីសត្វព្រៃជាបំផុត ក្រោយពីទាហ៊ានជប៉ុនជាង១០០០នាក់ត្រូវបានស្លាប់ដោយសារក្រពើទឹកប្រៃនៅលើកោះ Ramree ដែលនៅលើប្រទេស មីយ៉ាន់ម៉ា នេះឯងក្នុងកំឡុងពេលសង្គ្រាមលោកលើកទី២ផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖